Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អង្គការផ្កាយសមុទ្រ និង​ AIA Cambodia រួមគ្នា​បិទ​ការ​ប្រកួត​បាល់ទាត់កុមារ និងយុវជនចំនួន២

  • បោះពុម្ព

ថ្ងៃអាទិត្យ ទី២៧ ខែមីនា កីឡាករ កីឡាការនីចំនួន ៣៨៤នាក់បានប្រកួតប្រជែងគ្នា ដើម្បីជាប់បានឆ្លងទៅកាន់វគ្គផ្តាច់ព្រ័ត្រAIA - ISF Grand Championship League ដែលនឹងប្រព្រឹត្តទៅនៅខែ សីហាខាងមុខ ។

ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន AIA Cambodia អង្គការផ្កាយសមុទ្រកម្ពុជា (ISF) នឹងរៀបចំកម្មវិធីបិទការប្រកួតបាល់ទាត់កុមារ និងយុវជន AIA - ISF Youth League ប្រចាំឆ្នាំ ២០២២ ចំនួនពីរ។ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់កុមារ និងយុវជន AIA - ISF Youth League គឺជាការប្រកួតបាល់ទាត់ វិលជុំដ៏ធំជាងគេមួយនៅកម្ពុជា ។

ដូចនឹងឆ្នាំមុនៗដែរ អង្គការផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុន AIA Cambodia បានប្រគល់មេដាយ និងរង្វាន់ដល់ក្រុម ដែលឈ្នះទាំងនៅរាជធានីភ្នំពេញ និងក្រុងកំពតបន្ទាប់ពីបញ្ចប់ការប្រកួតនៅថ្ងៃអាទិត្យនេះ ។ ដោយឡែក ឆ្នាំ២០២២នេះគឺជាឆ្នាំដំបូង ដែលអង្គការផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុន AIA Cambodia រួមគ្នារៀបចំព្រឹត្តិការណ៍ប្រកួត ផ្តាច់ព្រ័ត្រ AIA - ISF Grand Championship League ។

ក្នុងឱកាសខាងលើលោកស្រី ជួប វិច្ឆិកា ជាប្រធានគ្រប់គ្រងប្រចាំប្រទេសរបស់អង្គការផ្កាយសមុទ្រកម្ពុជាបានឲ្យដឹងថា“គោលបំណងនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA - ISF Youth League គឺដើម្បីផ្តល់ឱកាសដល់កុមារ និងយុវជន ដែលជួបប្រទះភាពក្រីក្រ និងការរើសអើងយេនឌ័រឲ្យមកជួបជុំគ្នាបង្កើតសហគមន៍មួយ ដែលពោរពេញ ដោយការជួយជ្រោមជ្រែងគ្នា ការយល់ដឹង និងសាមគ្គីភាពជាធ្លុងមួយ ។

ឆ្នាំនេះគឺជាឆ្នាំដំបូង ដែលពួកយើងពង្រីកវិសាលភាព នៃការប្រកួតវិលជុំនេះទៅកាន់ខេត្តក្រុងផ្សេងៗដូចជាក្រុងកំពត ក្រុងសៀមរាប និង ខេត្តកំពង់ស្ពឺ ពួកយើងចង់រៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជនផ្តាច់ព្រ័ត្រ AIA - ISF Grand Championship League ដោយប្រមូលផ្តុំកុមារ និងយុវជននៅទូទាំងប្រទេសឲ្យមកជួបជុំគ្នា ។

” ព្រឹត្តិការណ៍បិទការប្រកួតបាល់ទាត់កុមារ និងយុវជននៅរាជធានីភ្នំពេញ៖ អង្គការផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុន AIA Cambodia មានក្តីសោមនស្សរីករាយក្នុងការវាគមន៍កញ្ញា Shannon Moloney ជាគ្រូបង្វឹកផ្នែកអភិវឌ្ឍអន្តរជាតិរបស់ក្លឹបបាល់ទាត់ Tottenham Hotspur មកចូលរួមជាភ្ញៀវកិត្តិយសក្នុងព្រឹត្តិការណ៍បិទការប្រកួតបាល់ទាត់កុមារ និងយុវជន AIA - ISF Youth League កាលពីថ្ងៃអាទិត្យ ។

ក្រោមកិច្ចសហការជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនធានា រ៉ាប់រងអាយុជីវិតទាំងពីរនេះ កញ្ញា Moloney មានគោលជំហរផ្តោតលើការពង្រឹវិស័យកីឡា ។ សុន្ទរកថាបិទការប្រកួតបាល់ទាត់នេះ ក៏ត្រូវបានធ្វើឡើងដោយអ្នកស្រី ជួប វិច្ឆិកា ជា ប្រធានគ្រប់គ្រងប្រចាំប្រទេសរបស់អង្គការផ្កាយសមុទ្រកម្ពុជា និងកញ្ញា ម៉េង ដាណែត ជាប្រធាន ទីផ្សារជាន់ខ្ពស់របស់ក្រុមហ៊ុន AIA Cambodia និងបានជួយកញ្ញា Moloney ក្នុងការចែកមេដាយ និង រង្វាន់លើកទឹកចិត្តដល់កីឡាករ កីឡាការនីទៀតផង ។ ការប្រកួតវិលជុំលើកទីមួយបានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៦ ខែកុម្ភៈ នៅរាជធានីភ្នំពេញ ។

ការប្រកួត ដែលមានរយៈពេលប្រាំមួយសប្តាហ៍នេះប្រព្រឹត្តទៅនៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រកម្ពុជា ដោយមានវត្តមានកីឡាករ-កីឡាការនីចំនួន ៤៥០នាក់ទៅតាមប្រភេទអាយុដូចជា៖ កុមារា និងកុមារីអាយុក្រោម១៤ឆ្នាំ កុមារាអាយុក្រោម១០ឆ្នាំ និងកុមារីអាយុក្រោម១៨ឆ្នាំជាដើម ។

គូសបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍បិទការប្រកួតនៅថ្ងៃអាទិត្យកន្លងទៅ មានកីឡាករ កីឡាការនីចូល រួមចំនួន ២៤០នាក់ ដែលមកពី ១៦ក្រុម ។

ក្រុមដែលឈ្នះនៅរាជធានីភ្នំពេញ និងជាប់ទៅប្រកួតនៅ វគ្គផ្តាច់ព្រ័ត្រ AIA - ISF Grand Championship League មានដូចខាងក្រោម៖

• ក្រុមកុមារីអាយុក្រោម១៨ឆ្នាំ មកពីរាជធានីភ្នំពេញ៖ អង្គការផ្កាយសមុទ្រកម្ពុជា សាខាស្ទឹងមានជ័យ

• ក្រុមកុមារីអាយុក្រោម១៤ឆ្នាំ មកពីរាជធានីភ្នំពេញ៖ សាលាបឋមសិក្សាពញាពន់

• ក្រុមកុមារាអាយុក្រោម១៤ឆ្នាំ មកពីរាជធានីភ្នំពេញ៖ សាលាបឋមសិក្សារលួស

• រុមកុមារាអាយុក្រោម១០ឆ្នាំ មកពីរាជធានីភ្នំពេញ៖ សាលាបឋមសិក្សាពញាពន់ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA - ISF Youth League នៅក្រុងកំពតមានកម្មវិធីប្រកួតបាល់ទាត់កុមារ និងយុវជននៅក្រុងកំពតកាលពីថ្ងៃអាទិត្យនេះបានស្វាគមន៍វត្តមានដ៏ ខ្ពង់ខ្ពស់របស់លោក សូ ភារិទ្ធិ ជាអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាក្រុងកំពត និងលោក Vincent Chong ជាមន្ត្រីភ្នាក់ងារជាន់ខ្ពស់ ដែលបានចូលរួមជាមួយនឹងអង្គការផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុន AIA Cambodia ។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជនលើកទីពីរបានប្រព្រឹត្តទៅនៅក្រុងកំពត ។ កម្មវិធីប្រកួត បាល់ទាត់វិលជុំនេះបានចាប់ផ្តើមបើកការប្រកួតនៅថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ នៅក្លឹបបាល់ទាត់ X Sport Club ដែលមានវត្តមានកីឡាករ កីឡាការនីសរុបចំនួន ១៨០នាក់ ក្នុងនោះកីឡាការនីមានចំនួន ៦០នាក់ ។កម្មវិធីប្រកួតបាល់ទាត់កាលពីថ្ងៃអាទិត្យនេះមានវត្តមានកីឡាករ កីឡាការនីចូលរួមចំនួន ១៤៤នាក់ មកពី ១២ក្រុម ។

ក្រុម ដែលឈ្នះក្នុងការប្រកួតនៅក្រុងកំពត និងជាប់ទៅប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជនផ្តាច់ព្រ័ត្រ AIA - ISF Grand Championship League មានដូចខាងក្រោម៖

• ក្រុមកុមារីអាយុក្រោម១៤ឆ្នាំ មកពីក្រុងកំពត៖ សាលាបឋមសិក្សាកំពូលមាស

• ក្រុមកុមារាអាយុក្រោម១៤ឆ្នាំ មកពីក្រុងកំពត៖ យុវជនកំពត

• ក្រុមកុមារាអាយុក្រោម១០ឆ្នាំ មកពីក្រុងកំពត៖ MJC កំពត