Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Maneថា​ គេ​គ្រាន់​តែ​សំណាង​ជាង​ Salah ប៉ុណ្ណោះ​ ក្រោយ​សេណេហ្គាល់​បាន​ឡើង​ទៅ​លេង​ World Cup 2022

  • បោះពុម្ព

នៅក្នុងរដូវកាលនេះ ខ្សែប្រយុទ្ធ Sadio Mane បានជួយឲ្យក្រុមជម្រើសជាតិសេណេហ្គាល់ឲ្យឈ្នះពាន AFCON ក៏ដូចជាបានកៅទៅលេងប្រកួត World Cup 2022 នៅឯប្រទេសកាតា ដោយការកាត់សេចក្ដីនៃភាពជោគជ័យទាំងនេះគឺសុទ្ធតែបានមកពីការឈ្នះប្រកួតនឹង ក្រុមជម្រើសជាតិអេហ្ស៊ីប ដែលក្នុងនោះមានមិត្តរួមក្រុម Liverpool របស់ខ្លួនគឺខ្សែប្រយុទ្ធ Mohamed Salah ។

ដោយសារតែឈ្នះទ្វេដងបែបនេះ សារព័ត៌មាន ONTime Sports ក៏សួរថាទៅកាន់ Mane ថា ចង់និយាយអ្វីដែរទៅកាន់ Salah ក្រោយទទួលបានជោគជ័យទាំងនេះ។ Mane ក៏បានឆ្លើយថា៖" ខ្ញុំឈ្នះ២ដង គេចាញ់តែទាំង២ដង។

ខ្ញុំគ្រាន់តែសំណាងជាងគេប៉ុណ្ណោះទើបទទួលបានជោគជ័យបែបនេះ"។ ខ្សែប្រយុទ្ធរូបនេះក៏បានបន្ថែម៖"យ៉ាងណាខ្ញុំមានមោទនភាពមែនទែនដែលក្រុមជម្រើសជាតិខ្ញុំឈ្នះទាំង AFCON និងមានកៅអីទៅលេង World Cup បែបនេះ។

នេះជាអ្វីដែលខ្ញុំប៉ងកន្លងមក។ ការប្រកួតរវាងសេណេហ្គាល់ និងអេហ្ស៊ីបកន្លងទៅនេះខ្ញុំជឿជាក់ថាពិបាកខ្លាំង តែមានអ្នកគាំទ្រយើងជំរុញឲ្យទទួលបានលទ្ធផលនេះ "៕