Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស៊ីហ្គេម​៖ ​ឃីម​ បូរ៉ា ​ថា ទោះ​ប៉ះ​ប៊ូខាវ​វៀតណាម​ក៏​គេ​មិន​ខ្លាច​ ព្រោះ​នេះ​ជា​ឱកាស​កម្រ​មាន​​

  • បោះពុម្ព

ឃីម បូរ៉ា បានប្ដេជ្ញាចិត្តថា នឹងប្រឹងប្រែងឲ្យអស់លទ្ធភាព ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅវៀតណាម ហើយបើទោះប៉ះជើងខ្លាំងប៊ូខាវរបស់វៀតណាមគឺកីឡាករ Nguyễn Trần Duy Nhất ក៏គេមិនខ្លាចឡើយ ព្រោះគេគិតថានេះជាឱកាសកម្រមាន។

ឃីម បូរ៉ា បានហ្វឹកហាត់ជិត១ឆ្នាំមកហើយ ក្នុងការត្រៀមខ្លួនចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅវៀតណាម ដែលគេចូលរួមប្រកួតលើវិញ្ញាសាប្រដាល់សេរីក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម។

ប្អូនប្រុសបង្កើតរបស់ ឌីម៉ា រូបនេះមើលឃើញថា កីឡាករប៊ូខាវរបស់វៀតណាម ( Nguyễn Trần Duy Nhất )ជាជើងខ្លាំងដែលគេចាត់ទុកថា ជាគូប្រជែងដ៏ខ្លាំងម្នាក់។ ប៉ុន្តែទោះបីកីឡាកររូបនេះល្អខ្លាំងក៏អ្នកលេងគុនខ្មែរមិនខ្លាច និងបានប្ដេជ្ញាចិត្តស្វែងរកលទ្ធផលល្អណាមួយជូនជាតិ។

អ្នកលេងគុនខ្មែរដែលវ៉ៃមានភាពឆ្លាតវៃរូបនេះនិយាយថា « ក្នុងប្រភេទទម្ងន់ហ្នឹង (៦០គីឡូក្រាម)ខ្ញុំឮថាមានប៊ូខាវវៀតណាមដែលធ្លាប់វៃ ពេជ្រ ម្ទេសខ្មាំង ឲ្យសន្លប់ទឹក១នៅមីយ៉ាន់ម៉ា តែអត់អីទេបងខ្ញុំមិនខ្លាចទេ។ … កីឡាករផ្សេងគ្នាក្បាច់ក៏ផ្សេងគ្នាដែរ ជូនកាលពេលប៉ះកីឡាករនេះល្អ ប៉ះយើងមិនល្អក៏ថាបាន។

និយាយពីគោលដៅកីឡាករគ្រប់គ្នាបានដាក់គោលដៅរួចហើយ ថាត្រូវប្រជែងយកមេដាយមាស តែចាំមើលស្ថានភាពជាក់ស្ដែងសិនបង»។ បូរ៉ា បន្ថែមថា កម្មវិធីប្រកួតត្រូវចាំមើលការចាប់ឆ្នោតសិន ព្រោះអីមិនទាន់ដឹងថាប៉ះអ្នកណាឡើយ។

ប៉ុន្តែបើសិនល្អដូចគ្នាក៏អាចប៉ះគ្នាផងដែរ។ «បើសិនជាចាប់ឆ្នោតទៅប៉ះគាត់ ( ប៊ូខាវវៀតណាម) ក៏អត់អីដែរបង ការប្រកួតនោះគេបិទអស់ហើយ បញ្ហាពិបាកជាងគេគឺបិទដៃបិទជើង យើងវ៉ៃទៅវាពិបាក… ពាក់ការពារស្មងជើងផង ពាក់អាវក្រោះផងពាក់មួកផង...វាអាចធ្វើឲ្យហត់លឿនបង»។ នេះជាការបន្ថែមចុងក្រោយរបស់ ឃីម បូរ៉ា ៕