ពេជ្រ សុផាន់ យល់យ៉ាងណាចំពោះការឡើងខ្លាំងរបស់ ពេជ្រ ប៊ុនសិទ្ធ ពេជ្រ សម្បត្តិ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានកីឡា
គ្រូប្រចាំក្លឹបចលនាយុវជនកម្ពុជា១៥៧គុនខ្មែរ មើលឃើញថា ប៊ុនសិទ្ធ និង សម្បត្តិ មានការចាប់អារម្មណ៍ខ្លាំង និងទទួលបានជ័យជម្នះច្រើនមែនអំឡុងពេលនេះ ហើយទាំងនេះក៏ដោយសារពួកគេខំប្រឹងហាត់ដែរ។
លោក ពេជ្រ សុផាន់ បានឲ្យដឹងថា បច្ចុប្បន្ននេះកូនសិស្សរបស់លោកទាំងពីរខាងលើនេះពិតជាទាក់ទាញចំណាប់អារម្មណ៍ច្រើនមែនពីសំណាក់អ្នកគាំទ្រគុនខ្មែរ។
ទាំងនេះក៏ដោយសារតែពួកគេខំប្រឹងហ្វឹកហាត់ និងព្យាយាមផងដែរ។បងប្រុសរបស់ ពេជ្រ សីហា ខាងលើបន្ថែមទៀតថា ប៊ុនសិទ្ធ និង សម្បត្តិ ប្រកួតបានល្អ និងផ្លែធ្ងន់។
ប៉ុន្តែចំពោះសមត្ថភាព សម្បត្តិ ទោះឈ្នះច្រើនក្ដីក៏រូបគេនៅជាកីឡាករខ្ចីបទពិសោធនៅឡើយទេ ប្រឡូកទើបបានជាង១ឆ្នាំប៉ុណ្ណោះ ដូច្នេះអាចប្រើពេល ១-២ ឆ្នាំទើបខ្លាំងល្អ។ រីឯ ប៊ុនសិទ្ធ គេជាកីឡាករចាស់ទុំបទពិសោធ។
ពួកគេបច្ចុប្បន្នជាជើងខ្លាំងប្រចាំក្លឹបចលនាយុវជនកម្ពុជា១៥៧គុនខ្មែរហើយ។បញ្ជាក់ដែរថា ពេជ្រ ប៊ុនសិទ្ធ និង ពេជ្រ សម្បត្តិ ជាកូនសិស្សលោក ពេជ្រ សុផាន់ នៃក្លឹបប្រដាល់ចលនាយុវជនកម្ពុជា ១៥៧គុនខ្មែរ។
អ្នកទាំងកំពុងមានឈ្មោះល្បីខ្លាំងក្នុងវិស័យគុនខ្មែរដោយផ្ដួលដៃគូ និងកើបប្រាក់លានស្ទើររាល់សប្ដាហ៍។ ថ្ងៃស្អែកនេះ ប៊ុនសិទ្ធ ត្រូវតតាំងជាមួយជើងខ្លាំងថៃ ទួប ប៉េ ខណៈ សម្បត្តិ ចាប់ផ្ដើមប៉ះបរទេសសន្សំបទពិសោធនៅសង្វៀនបាយ័ន៕