Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិន​អស់​ចិត្ត​រឿង​ធ្លាក់​ពី World Cup អាល់ហ្សេរី​សុំ​ប្រកួត​ជាមួយ​កាមេរ៉ូន​ម្ដង​ទៀត

  • បោះពុម្ព

សហព័ន្ធបាល់ទាត់ប្រទេសអាល់ហ្សេរី (FAF) បានស្នើសុំប្រកួតជើងទីពីរវគ្គជម្រុះ World Cup ទល់នឹងកាមេរ៉ូនម្ដងទៀត ដោយចង់តវ៉ាជាមួយការសម្រេចរបស់អាជ្ញាកណ្ដាល។

អាល់ហ្សេរីបានធ្លាក់បន្ទាប់ពីចាញ់គ្រាប់ក្រៅដី ២-១ ក្នុងម៉ោងបន្ថែមក្នុងទីក្រុង Blida កាលពីដើមសប្ដាហ៍ ដោយខ្សែប្រយុទ្ធ Kail Toko Ekambi ជាអ្នករកគ្រាប់ឲ្យកាមេរ៉ូននៅនាទី១២៤។

ក្រោយចប់ការប្រកួត FAF បានដាក់ពាក្យតវ៉ាទៅកាន់សហព័ន្ធបាល់ទាត់ពិភពលោក FIFA ដោយលើកអំពីការកាត់ក្ដីរបស់អាជ្ញាកណ្ដាលមិនត្រឹមត្រូវ។ ការតវ៉ានេះកើតឡើង ដោយសារតែក្នុងការប្រកួតនាទី៩៨ អាល់ហ្សេរីរកបានគ្រាប់តាមស្មើ ១-១ ប៉ុន្តែត្រូវលោកអាជ្ញាកណ្ដាលសញ្ជាតិហ្គាំប៊ី Bakary Gassama មិនឲ្យ ក្រោយមានការពិនិត្យ VAR ថាបាល់នោះប៉ះដៃ។

ក្នុងនោះក៏មានការមិនពេញចិត្ត ចំពោះការចាប់ Offside ទៅលើកីឡាករ Islam Slimani ក្នុងវគ្គទីពីរផងដែរ។ ចំពោះការចាញ់មិនអស់ចិត្តនេះ FAF បានស្នើឲ្យ FIFA រៀបចំការប្រកួតរបស់ពួកគេទល់នឹងកាមេរ៉ូនឡើងវិញ និងឲ្យស៊ើបអង្កេតលើអាជ្ញាកណ្ដាលដែលកាត់សេចក្ដីក្នុងប្រកួតនេះ។

តាមគម្រោងការចាប់ឆ្នោតបែងចែកពូលពានរង្វាន់ World Cup នឹងធ្វើឡើងនៅថ្ងៃសុក្រនេះហើយ៕