Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អន្តរាគមន៍​ពី Zinchenko ក្លឹប Man City ព្រម​យក​កីឡាករ​​​ភៀសខ្លួន​​អ៊ុយក្រែន​ម្នាក់​​មក​ហាត់​ជាមួយ

  • បោះពុម្ព

ក្លឹប Manchester City បានទទួលការអនុញ្ញាតពី Premier League ទទួលយកជនភៀសខ្លួនអ៊ុយក្រែននិងជាកីឡាករបាល់ទាត់ Andrii Kravchuk មកហាត់ជាមួយក្លឹប។

ការផ្លាស់មកនេះដោយសារតែមានការអន្តរាគមន៍ដោយខ្សែការពាររបស់ City និងជម្រើសជាតិអ៊ុយក្រែន Oleksandr Zinchenko។ Zinchenko និង Kravchuk ធ្លាប់លេងជាមួយគ្នានៅកម្រិតយុវជនជាមួយក្លឹប Shakhtar Donetsk។

Kravchuk ធ្លាប់បានស្ថិតក្នុងជំរុំហ្វឹកហាត់នៅប្រទេសទួរគីជាមួយក្លឹបរុស្សីរបស់គេ Torpedo Moscow ពេលដែលប្រទេសរុស្សីចាប់ផ្ដើមឈ្លានពានប្រទេសអ៊ុយក្រែន។ ខ្សែបម្រើវ័យ២៣ឆ្នាំនេះពេលនេះបានបញ្ចប់កុងត្រាជាមួយ Torpedo Moscow ហើយ និងមកចូលរួមហាត់ជាមួយ City វិញ។

គេនឹងហាត់ក្នុងឈុតអាយុក្រោម២៣ឆ្នាំរបស់ City សម្រាប់រដូវកាលដែលនៅសល់។ Kravchuk ហាក់មានអារម្មណ៍មិនមានទំនុកចិត្តសោះសម្រាប់ការលេងឲ្យក្លឹបនៅរុស្សី។ ដោយសារតែពួកគេជាប្រទេសឈ្លានពានស្រុកកំណើតខ្លួន។ ហើយការសម្រេចចិត្តចាកចេញគឺជាជម្រើសតែមួយគត់៕