Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចប់ការប្រកួតពេញ៩០នាទី៖ កម្ពុជា ១-១ ឡាវ ក្នុងមិត្តភាពអន្តរជាតិ

  • បោះពុម្ព

(ភ្នំពេញ)៖ ទោះស្ថិតក្នុងទឹកដីនៃកីឡដ្ឋានស្មៅសិប្បនិមិត្តអូឡាំពិកក៏ដោយ ក្រុមបាល់ទាត់កម្ពុជា មិនអាចធ្វើ អ្វីក្រុមភ្ញៀវជម្រើសជាតិឡាវបានឡើយ ដោយត្រឹមរក្សាលទ្ធផលស្មើគ្នា ១ ទល់នឹង ១ តែប៉ុណ្ណោះ។ ការដាក់សម្ពាធតាំងពីតង់ទី១ និងការនាំមុខ១គ្រាប់មុន នៅនាទីទី៤៦ ពីការធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី មុនពេលកីឡាករ Phimmasel បានជួយឲ្យឡាវតាមបានស្មើវិញនៅនាទី៥០ ពាក់ស្លាកលេខ៩ដូចគ្នា រហូតដល់បញ្ចប់ការប្រកួតពេញម៉ោងគឺកម្ពុជា១ និងឡាវ១ ធ្វើឲ្យអ្នកទស្សនា របស់កម្ពុជា ជាង២ម៉ឺននាក់ មានខកចិត្តជាខ្លាំង មិនដូចពេលបំបាក់ ម៉ាកាវ ៣-០ នោះឡើយ ប៉ុន្តែនេះក៍ជាមោទនៈភាពរបស់អ្នកគាំទ្រផងដែរ ដែលក្រុមជំរើសជាតិកម្ពុជា លេងបានយ៉ាងល្អក្នុងការប្រកួតមួយនេះ  ៕

ដកស្រង់ពី៖ Fresh News