Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសសិង្ហបុរីដណ្តើមបាន៨៥មេដាយនាំមុខគេ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសសិង្ហបុរី គណៈដែលប្រទេសកម្ពុជាបាន៦មេដាយ

  • បោះពុម្ព

ការប្រកួតកីឡា ស៊ីហ្គេម លើកទី២៨ នៅប្រទេសសិង្ហបុរី ដែលមានប្រទេស ចំនួន១១ចូលរួម ហើយចាប់ផ្តើម ធ្វើតាំងពី ថ្ងៃទី២៩ ឧសភា កន្លងមកនោះ គិតត្រឹមម៉ោង១០ និង៣០នាទី ថ្ងៃចន្ទ ទី៨ មិថុនា ប្រទេសសិង្ហបុរី ដែលជាម្ចាស់ផ្ទះ ដណ្តើមបានមេដាយ នាំមុខគេ សរុបចំនួន៨៥ ក្នុងនោះ មាស២៨ ប្រាក់២០ និងសំរឹទ្ធ៣៧ ។

ចំណែកកម្ពុជា ទើបតែដណ្តើមបាន មេដាយសរុប ចំនួន៦ ក្នុងនោះមាស១ (សីឈិនឡូន) ប្រាក់៣ និងសំរឹទ្ធ២ ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡា ស៊ីហ្គេមនេះ បានប្រារព្ធពិធីបើក ជាផ្លូវការ នៅថ្ងៃទី៥ មិថុនា និងបិទនៅថ្ងៃទី១៦ មិថុនា ឆ្នាំ២០១៥ ។ សូមមើលតារាង ចំណាត់ថ្នាក់មេដាយ ខាងក្រោម ៖