Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្មវិធីប្រកួត​របស់​អត្តពលិក​កម្ពុជា​នៅ​កី​ឡា SEA Games សម្រាប់​ថ្ងៃ​ទី០៩ មិថុនានេះ

  • បោះពុម្ព

សិង្ហបុរី៖ ក្រុមអត្តពលិក ជម្រើស ជាតិកម្ពុជា បានកំពុង តែប្រឹងប្រែង ប្រកួតយ៉ាង ស្វិតស្វាញ នៅប្រទេសសិង្ហបុរី ក្នុងយុទ្ធ នាការកីឡា ថ្នាក់តំបន់អាស៊ាន SEA Games លើកទី២៨ ឆ្នាំ២០១៥ក្រោយបើក សម្ពោធជា ផ្លូវការ រយៈពេល៤ថ្ងៃមក នេះ ។

តាមរយៈ Facebook Page របស់គណៈកម្មា ធិការជាតិ អូឡាំពិក បានឲ្យដឹងបន្តថា អត្តពលិកកម្ពុជា នឹងចាប់ផ្តើមធ្វើការ បន្តទៀតហើយ ក្នុងថ្ងៃអង្គារ ទី០៩ ខែមិថុនានេះ ដោយមាន រហូតដល់ ទៅ៨ ប្រភេទកីឡា ស្មើនឹង ១៤វិញ្ញាសា ក្នុងនោះរួម មានកីឡាប៉េតង់ វាយកូនហ្គោល ហែលទឹក ទូកកានូ បាល់បោះ វាយកូនបាល់ អត្តពលកម្ម និងកីឡាជិះសេះ គ្រា ដែលកម្ពុជា ទើបតែឈ្នះ បានមេដាយ ៦គ្រឿង នៅឡើយ គឺមាស១ ប្រាក់៣ និងសំរិទ្ធ២គ្រឿងក្នុង២ប្រភេទ កីឡាដែល ឈ្នះគឺកីឡាឈិនឡូន ( សម្តែងជាក្រុមយកពិន្ទុ ) និងកីឡាប៉េតង់ វិញ្ញាសាឯកត្តជន ។

ការឈ្នះមេដាយ ទើបតែបាន ៦គ្រឿងនេះ  បានធ្វើឲ្យកម្ពុជា កំពុងឈរនៅលេខ ៨បណ្តោះអាសន្ន ក្នុងចំណោម១១ ប្រទេស ដែលចូលរួម នាំមុខឡាវ ប្រ៊ុយណេ និងទីម័រ ខាងកើតដែលមិនទាន់ឈ្នះ មេដាយមាសនៅឡើយ ។ ជាមួយគ្នានោះដែរ ក្នុងចំណោម២២ប្រភេទកីឡា ដែលកម្ពុជាបញ្ជូន ទៅលើកនេះ គឺបានធ្វើដំណើរ ទៅដល់ប្រទេស សិង្ហបុរីអស់ ហើយដែរ ជាមួយនឹង កីឡាជិះកង់ បាល់ទះ និងកីឡា តេក្វាន់ដូបានចេញ ដំណើរ ម្សិលមិញ ។

រហូតមក នឹងពេលនេះដែរ កម្ពុជា មានប្រភេទកីឡា មួយចំនួន ក៏បានហាល អាវផងដែរ រួមមានកីឡា វាយកូនឃ្លីលើតុ ទ្រីយ៉ាត្លុង គុនដាវ បាល់ឱប និងកីឡាបាល់ទាត់  U-23 ដែលត្រូវជួបប្រកួត បង្រ្គប់កិច្ចទល់នឹង U-23 មីយ៉ាន់ម៉ា នាយប់ថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០១៥ វេលាម៉ោង ៧៖៣០នាទី យប់ស្អែកនេះ ដូចគ្នាដដែល មុនត្រឡប់មកផ្ទះវិញ ៕


 

 


 

 


 

 


 

 


 ដកស្រង់ពី៖ដើមអម្ពិល