Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កុំភ្លេច! ល្ងាចនេះបាល់ទាត់កម្ពុជា ប៉ះជាមួយ​អាហ្វ​ហ្គានីស្ថាន នៅ​ស្តាត​អូឡាំពិក

  • បោះពុម្ព

ភ្នំពេញ៖ នៅសល់តែប៉ុន្មាន ម៉ោងទៀតប៉ុណ្ណោះ ពោលគឺនៅម៉ោង ៦៖៣០នាទី ល្ងាចថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ ២០១៥ នេះ ក្រុមបាល់ទាត់ ឈុតធំ ជម្រើសជាតិកម្ពុជា នឹងជួបប្រកួត ជាមួយក្រុមភ្ញៀវ ជម្រើសជាតិ អាហ្វហ្គានីស្ថាន ហើយនៅពហុ កីឡដ្ឋានជាតិ អូឡាំពិក ដោយមានលោក Liu Kwok Man ជនជាតិចិន ហុងកុង ជាអាជ្ញាកណ្តាល ។

នេះជាការប្រកួត លើកទី២ សម្រាប់ក្រុមទាំងពីរ នៃវគ្គជម្រុះ World Cup 2018 នៅរុស្ស៊ី ប្រចាំពូល E នៃវគ្គជម្រុះ ជើងទី១ ជុំទី២ ក្នុងទ្វីបអាស៊ី ក្រោយពេល១ប្រកួត ដំបូងសុទ្ធតែ បានចាញ់ដូចគ្នា គឺកម្ពុជា បានចាញ់សិង្ហបុរី ៤-០ ខណៈដែល អាហ្វហ្គានីស្ថាន ត្រូវបានក្រុមភ្ញៀវ ស៊ីរីបំបាក់ រហូតទៅ ៦-០ដាច់ នាថ្ងៃទី១១ មិថុនា ឆ្នាំ២០១៥ ។

ជាមួយគ្នានោះដែរ លោក សុខា រ៉ានាថ ប្រធានទីផ្សារ និងទំនាក់ទំនង របស់សហព័ន្ធ កីឡាបាល់ទាត់ កម្ពុជា ក៏បានថ្លែងប្រាប់ តាមទូរស័ព្ទ ព្រឹកនេះថា សំបុត្រជាង ៣០០០០សន្លឹក ត្រូវបានលក់ ចេញអស់ហើយ ក្នុងចំ ណោម សំបុត្រចំនួន ៥០០០០ សន្លឹក ដែលដាក់លក់ លើកនេះទៅលើ តម្លៃ៣ប្រភេទ រួមមាន ៣០០០០៛, ២០០០០៛ និង ៨០០០៛ នៅទីតាំងលក់ ក្នុងស្តាតអូឡាំពិក តែមួយគត់ ។

ទន្ទឹមនេះដែរ ក្រុមខ្លាំងប្រចាំ ទ្វីបអាស៊ី សាម៉ូរៃ ជប៉ុន ក៏បើកឆាក ជម្រុះ World Cup 2018 របស់ខ្លួនផងដែរ ដោយត្រូវ ទទួលស្វាគមន៍ ក្រុមភ្ញៀវ ដែលទើបតែ ទទួលបាន៣ពិន្ទុ សិង្ហបុរី ក្រោយយកឈ្នះ កម្ពុជា ៤-០ កាលពីថ្ងៃ បើកឆាក ដែលនឹងចាប់ផ្តើម នាម៉ោង ៥៖៣០នាទី ល្ងាចនេះ នៅកីឡដ្ឋាន Saitama ស្ថិតក្នុងទីក្រុង Saitama តែម្តង ៕

ដកស្រង់ពី៖ ដើមអម្ពិល