បណ្តាញសង្គម

កម្ពុជា ឬ អាហ្វហ្គានីស្ថាន ជាអ្នកទទួលបាន ៣ពិន្ទុម៉ោង ៦៖៣០ នាទីល្ងាចនេះ?

ភ្នំពេញ៖ ទាំងក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា និងជម្រើសជាតិ អាហ្វហ្គានីស្ថាន សុទ្ធតែមិនទាន់ មានពិន្ទុរាប់ និង ឈរនៅ បាតតារាង ក្នុងពូល E បណ្តោះអាសន្ន នៅឡើយ ។

ដូចនេះ ៣ពិន្ទុ ដែលចាប់ផ្តើម ឡើងនាម៉ោង ៦៖៣០ នាទី ល្ងាចនេះ នៅពហុកីឡដ្ឋាន ជាតិអូឡាំពិក សំខាន់ណាស់សម្រាប់ ក្រុមទាំងពីរ ។ នេះជាការ ជួបគ្នាលើកទី១ នៃវគ្គជម្រុះ World Cup 2018 នៅរុស្ស៊ី ហើយក៏ជាក្រុម ដែលទើបតែចាញ់ ដូចគ្នាតាំងពីថ្ងៃ បើកឆាកថ្ងៃទី១១ មិថុនា និងមិនអាច បំប៉ោងសំណាញ់ទី គូប្រកួត ដូចគ្នាផងដែរ ដែលធ្វើឲ្យ ក្រុមទាំងពីរ ប្រហែលជាមិន អាចមានលទ្ធភាព ស្មើនោះទេ ដាច់ខាត ត្រូវតែមាន ក្រុមមួយឈ្នះ និងក្រុមមួយ ទៀតចាញ់ ។

តាមអ្នកវិភាគ ក៏ដូចជាតាមដាន បាល់ទាត់មួយចំនួន លើកឡើងថា កម្ពុជាច្បាស់ជា ចាញ់ទៀតហើយ ពេលជួបជាមួយ ក្រុមដែលមាន កីឡាករមាឌធំៗ ខ្ពស់ៗ អាហ្វហ្គានីស្ថាន តែកុំភ្លេចថា ១ប្រកួតនេះ ស្ថិតក្នុងទឹកដីកម្ពុជា នៅស្តាតអូឡាំពិក ដែលជាទីកន្លែង កម្ពុជាចាញ់ សិង្ហបុរី តែ ៤-០ ខណៈដែល អាហ្វហ្គានីស្ថាន បានចាញ់ក្រុម ភ្ញៀវស៊ីរី រហូតដល់ទៅ  ៦-០ ។

មួយវិញទៀត គ្រូបង្វឹកជនជាតិ ជប៉ុនលោក Ohara ក៏បានដាក់កីឡាករ ឈុតតូច U-23 ចូលជួយផងដែរ មានដូចជាជើង ខ្លាំង ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម, កែវ សុខផេង, ឈិន ឈឿន និងអ្នកចាំទី វ័យក្មេង អ៊ុ សិរីរ័ត្ន ថែមទៀតផង ទៅក្នុង បញ្ជី២៣រូប ដោយយ៉ាងហោចណាស់ ក៏អាចត្រដំត្រសង និងទម្លុះសំណាញ់ទី អាហ្វហ្គានីស្ថាន បានដែរ ទោះលទ្ធផល បញ្ចប់ម៉ោង៩០នាទី ទៅជាយ៉ាងណាក៏ដោយ ៕

ដកស្រង់ពី៖ ដើមអម្ពិល