បណ្តាញសង្គម

ចប់ការប្រកួត ពេញម៉ោង៩០នាទី ៖ កម្ពុជា ០-១ អាហ្វហ្គានីស្ថាន

ភ្នំពេញ៖ ការប្រកួតកីឡាបាល់ទាត់ FIFA World cup២០១៨ វគ្គជម្រុះតំបន់ អាស៊ីជុំទី២ ជើងទី១ រវាងជម្រើស ជាតិកម្ពុជា នឹងជម្រើសជាតិ អាហ្វហ្គានីស្ថាន ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ពិតជាមាន មោទនភាព ដ៏ធំធេងខ្លាំងណាស់ ដោយសារតែ មានអ្នកគាំទ្រ ដ៏ច្រើនលើសលុប អមនិងជ័យយោ យ៉ាងកងរំពង ពាសពេញផ្ទៃ ពហុកីឡដ្ឋាន ជាតិអូឡាំពិក ប្រមាណជាង ៥ម៉ឺននាក់ ។

ការប្រកួត រយៈពេល ៤៥នាទី បូក១នាទី ក្នុងតង់ទី១ លទ្ធផលស្មើ០-០ ហើយក៏បន្ត អូសបន្លាយ រហូតដល់ នាទី៦០ហើយ នៅតែគ្មាន ក្រុមណាអាច រកគ្រប់បាល់ នាំមុខបាន ធ្វើឲ្យអ្នកគាំទ្រ កាន់តែមានសម្រែកស្រែកហោមិនដាច់ ខណៈក្រុម អាហ្វហ្គានីស្ថាន បានព្យាយាម ដាក់សំពាធ ផ្ទួនៗ បែបណាក៏ដោយចុះ ។

ចំនូនអ្នកគាំទ្រ ពីសំណាក់ ប្រជាពលរដ្ឋ កម្ពុជា ក្នុងថ្ងៃនេះ គឺមានចំនួន ប្រហាក់ប្រហែល គ្នាទៅនឹងការ ប្រកួតរវាងក្រុម ជម្រើសជាតិ កម្ពុជា និងក្រុមជម្រើសជាតិ សិង្ហបុរី កាលពីថ្ងៃ ទី១១ ខែមិថុនា កន្លងទៅ ប៉ុន្តែបើប្រៀបធៀប ទៅនឹងសម័យ សង្គមរាស្ត្រនិយម ក្នុងឆ្នាំ១៩៦៦ ព្រឹត្តិការណ័ ប្រកួតកីឡា ហ្គានឌឺប៉ូនោះ ឃើញថា ព្រឹត្តិការណ៍ថ្ងៃនេះ មិនខុសពី សម័យនោះឡើយ។

ឈានដល់ នាទី៦៧ ដែលជាឱកាស ទាត់បាល់ជ្រុង ខាងស្តាំ របស់ក្រុម អាហ្វហ្គានីស្ថាន ក៏គ្មានលទ្ធភាព អាចរកគ្រប់បាល់ នាំក្រុមម្ចាស់ផ្ទះ កម្ពុជាដដែល ។ ប៉ុន្តែការវាយសម្រុក របស់ក្រុម អាហ្វហ្គានីស្ថាន មកលើក្រុម ជម្រើសជាតិ កម្ពុជា ពិតជាធ្វើឲ្យ អ្នកគាំទ្រមាន ព្រួយបារម្ភខ្លាង ពីព្រោះឱកាស របស់ក្រុមភ្ញៀវ គ្រប់គ្រងបាល់ មានច្រើនមកលើ ក្រុមជម្រើសជាតិ កម្ពុជា ហើយការដាក់សំពាធនេះ នៅតែបន្តដល់នាទី៧៦ អាហ្វហ្គានីស្ថាន បានព្យាយាមគៀប សង្កត់ ។

 យ៉ាងណា ការប្រកួតនេះ កីឡាករអ៊ុំ សេរីរ័ត្ន អ្នកចាំទីបានបំពេញការងារល្អជាទីបំផុត បើទោះបីកីឡាករខ្សែការ ពាររបស់ខ្លួន មានការឆកល្វែងម្តងម្កាលក៏ដោយ តែជាអកុសលនៅនាទី៨៥ ត្រូវកីឡាករលេខ១៧ របស់អាហ្វហ្គានីស្ថាន ធ្វើបានសម្រេច ១គ្រាប់នាំមុខ ក្រុមជម្រើសជាតិ កម្ពុជាក្នុងលទ្ធផល១-០ ៕