Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សួន ចាន់​ណារ៉ូ ​ទម្លាយ​​ពី​តិកនិក​ចាប់​​កុក​ថៃ​ក្នុង​ការ​ប៉ះ​គ្នា​វគ្គ​ដណ្ដើម​មេដាយ​សំរឹទ្ធ

  • បោះពុម្ព

ដៃប៉ះសេស្រុកខ្មែរ សួន ចាន់ណារ៉ូ ទម្លាយពីតិកនិកចាប់កុកយកឈ្នះថៃ៣-២ ក្នុងការប្រកួតស៊ីហ្គេមនៅវៀតណាម ដែលទើបបញ្ចប់ថ្មី ក្រោយក្រុមបាល់ទះកម្ពុជាដណ្ដើមបានមេដាយសំរឹទ្ធ និងបានត្រឡប់មកកាន់ទឹកដីកំណើតកាលពីល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

ប្រធានក្រុមជម្រើសជាតិបាល់ទះក្នុងសាលរបស់កម្ពុជារូបនេះបានឲ្យដឹងថា ជាការពិតក្រុមកម្ពុជាបានប្រឹងប្រែងទាំងកម្លាំងកាយ និងពិសេសគឺប្រឹងអស់កម្លាំងចិត្តដើម្បីលេងទល់ថៃនាប្រកួតចុងក្រោយ ដោយសារតែកីឡាករកម្ពុជាហាក់មានការថមថយកម្លាំង ពិសេសទៀតនោះអ្នកខ្លះថែមទាំងមានរបួសទៀតផង។

តែយ៉ាងណាក្រុមកម្ពុជាបានស្វែងយល់ពីកម្រិតនៃការលេងរបស់ថៃ និងតាក់ទិកក្បួនដៃគូខ្លាំងមួយនេះរហូតអាចបំបែកបាន។ «ចំណុចដែលយើងអាចបំបែកថៃបានបង ដែលមានចំណុចខ្លះដែលយើងធ្លាប់លេងជាមួយថៃ ដូចជាការធ្វើរនាំង ការចាប់សេវា ឬក៏ការវាយសេវាបង។

… ក្រុមកីឡាករយើងទាំងអស់បានប្រមូលផ្ដុំគ្នាចាប់ម្នាក់១ៗនូវរ៉ូលដែលខាងថៃលេង ចឹងហើយពេលយើងចូលលេងទើបយើងអាចចាប់គេបាន។ មួយវិញទៀតខាងថៃការវាយសេវារបស់គេក៏មិនបង្កការលំបាកដល់យើងក្នុងការចាប់ប៉ុន្មានដូចក្រុមឥណ្ឌូណេស៊ីដែរ។

បើនិយាយពីការវាយសេវារបស់ឥណ្ឌូវិញគឺលឿន ធ្ងន់ហើយ ខុសមនុស្សទៀត ដូច្នេះហើយទើបយើងពិបាកលេងទល់ឥណ្ឌូណេស៊ី»។ នេះជាការលើកឡើងរបស់ សួន ចាន់ណារ៉ូ។

រំលឹកថា ការយកបានមេដាយសំរឹទ្ធនេះមិនមែនជារឿងងាយស្រួលឡើយ សម្រាប់កម្ពុជាដែលស្ថិតនៅពូលជាមួយអតីតម្ចាស់មេដាយសំរឹទ្ធឆ្នាំ២០១៩ ហ្វីលីពីន និងអតីតម្ចាស់មេដាយប្រាក់ថៃ ឆ្នាំ២០១៩ នៅស៊ីហ្គេមឆ្នាំ២០១៩។ ដោយឆ្នាំនេះកម្ពុជាបានយកឈ្នះហ្វីលីពីន ៣-១ នៅវគ្គសន្សំពិន្ទុ និងចាញ់ថៃ ៣-២ នៅវគ្គសន្សំពិន្ទុ។

ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកម្ពុជាចាញ់ឥណ្ឌូណេស៊ី ៣-១ និងចុងក្រោយវគ្គដណ្ដើមមេដាយសំរឹទ្ធកម្ពុជាឈ្នះថៃ ៣-២ វិញ៕