Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Ancelotti ថា ចង់​ឲ្យ Liverpool ស្គាល់​ជាតិ​លេង Comeback ម្ដង ពេល​ប៉ះ Real

  • បោះពុម្ព

អ្នកចាត់ការ Carlo Ancelotti បាននិយាយថា លោកមិនចង់លេងដេញតាមពីក្រោយ (Comback) នៅចុងសប្ដាហ៍នេះទល់នឹង Liverpool ឡើយ បន្ទាប់ពីក្រុមរបស់លោកជូរចត់នឹងរឿងនេះ៣ដងទៅហើយ។

Real Madrid នឹងលេងជាមួយ Liverpool ក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League នៅថ្ងៃសៅរ៍វេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃអាទិត្យសប្ដាហ៍នេះ។ ការប្រកួតរវាងក្រុមទាំងពីរនឹងរៀបចំក្នុងកីឡដ្ឋាន Stade de France ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។

Madrid ទម្រាំតែបានឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រក្នុងរដូវកាលនេះ ពួកគេជួបរឿងការលេងដេញតាមគ្រាប់បាល់គូប្រជែងជាច្រើនលើកច្រើនសារ។ ក្នុងនោះនៅជុំវគ្គ១៦ក្រុមពួកគេបានលេង Comebackយកឈ្នះ PSG សរុបទាំងពីរជើង ៣-២ ហើយក្នុងវគ្គ៨ក្រុមឈ្នះ Chelsea ៥-៤ និងវគ្គ៤ក្រុមឈ្នះ Man City ៦-៥។

ដោយសារតែជួបរឿងរន្ធត់បែបនេះច្រើនលើកពេក ធ្វើឲ្យលោក Ancelotti សន្យាលែងចង់ជួបទៀតហើយ។ និយាយក្នុងទីលានហ្វឹកហាត់អ្នកចាត់ការសញ្ជាតិអ៊ីតាលីបានលើកឡើងថា៖ “ទេ ពួកយើងមិនចង់បានការលេង Comback ណាទៀតទេ។ ពួកយើងសង្ឃឹមថា វានឹងធ្លាក់លើ Liverpool ម្ដងដែលត្រូវព្យាយាមលេងដេញតាមពីក្រោយ”។

Ancelotti បានបញ្ជាក់ទៀតថា ចំពោះជុំដែលធ្វើឲ្យលោកពិបាកចិត្តជាងគេគឺពេលប៉ះ Chelsea៕