Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Bayern នាំ​ចូល​ខ្សែការពារ​ Noussair Mazraoui ពី​ Ajax

  • បោះពុម្ព

ក្លឹប Bayern Munich បាននាំចូលខ្សែការពារ Noussair Mazraoui ពីក្លឹប Ajax ដោយ Free Transfer នៅក្នុងថ្ងៃនេះ។

Mazraoui បានចុះកុងត្រាជាមួយនឹងក្លឹបនេះជាផ្លូវការចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។ ខាងថ្នាក់ដឹកនាំ Bayern សុទ្ធតែបានបង្ហាញការស្វាគមន៍យ៉ាងពេញចិត្តដែលកីឡាករវ័យ២៤ឆ្នាំនេះមកចូលរួមហើយ Mazraoui ក៏សម្ដែងនូវការអរគុណដល់ក្លឹបដែលបានផ្ដល់ឱកាស ដោយគេបានដាក់គោលដៅចង់ឈ្នះពានធំៗជាមួយ Bayern ។

Mazraoui បានចូលរួមជាមួយ Ajax អស់រយៈពេល៩ឆ្នាំហើយ ចាប់តាំងពីក្រុមថ្នាលនៅឆ្នាំ២០១៣ រហូតដល់ឡើងដល់ក្រុមឈុតធំនៅឆ្នាំ២០១៨ ដោយចូលរួមលេងប្រកួតបាន ១៣៧ប្រកួត និងស៊ុតចូល ១០គ្រាប់៕