Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Mbappeថា​ កាល​គេ​នៅ​ពី​ក្មេង​ គេ​ក៏​ជា​អ្នកគាំទ្រ​ AC Milan មួយ​រូប​ផង​ដែរ​

  • បោះពុម្ព

ប្រយុទ្ធ Kylian Mbappe បាននិយាយទៅកាន់សារព័ត៌មាន La Gazzetta dello Sport ក្នុងថ្ងៃនេះថា កាលគេនៅពីក្មេង គេក៏ជាអ្នកគាំទ្រក្លឹប AC Milan មួយរូបផងដែរ។

Mbappe បាននិយាយថា៖" ភាពទំនាក់ទំនងខ្ញុំជាមួយនឹង AC Milan គឺពិសេសណាស់។ រឿងនេះគឺដោយសារតែកាលពីក្មេង ខ្ញុំមានម៉ែដោះជាជនជាតិអ៊ីតាលី អញ្ចឹងហើយខ្ញុំចំណាយពេលជាមួយគាត់ និងគ្រួសារច្រើនណាស់ ដោយពួកគាត់សុទ្ធតែជាអ្នកគាំទ្រ AC Milan ទាំងអស់គ្នា។

អញ្ចឹងទៅក៏អរគុណពួកគាត់ដែរ អញ្ចឹងហើយបានជាខ្ញុំក៏គាំទ្រ AC Milan ហើយតាមប្រកួតក្លឹបហ្នឹងជាច្រើន "។ កីឡាករនេះបន្តថា៖" និយាយទៅខ្ញុំតែងតែនិយាយថា បើខ្ញុំលេងនៅអ៊ីតាលី ខ្ញុំច្បាស់ជាលេងឲ្យ AC Milan ប្រសិនបើខ្ញុំនិយាយអីខុសពីហ្នឹង ពួកគាត់ច្បាស់ជាលេងខ្ញុំមិនខានទេ (និយាយបែបលេងសើច)។

តែនិយាយមែន ខ្ញុំពិតជាចូលរួមអបអរដល់ AC Milan ដែលឈ្នះពានលីគកំពូល និយាយទៅនៅក្លឹបហ្នឹង ខ្ញុំមានមិត្តភ័ក្ដិជនជាតិបារាំងច្រើន ហើយជាពិសេសនោះគឺ Zlatan ដែលគាត់ជាកំពូលកីឡាករដែលខ្ញុំគោរពរហូតមក "។Mbappe ទើបតែចុះកុងត្រាថ្មីជាមួយ PSG រហូតដល់ឆ្នាំ២០២៥ ដែលនឹងទទួលបានប្រាក់ពលកម្មប្រមាណ ៨១ម៉ឺនដុល្លារ ក្នុងមួយសប្ដាហ៍៕