Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Oppa Son ​ទៅ​ដល់​កូរ៉េ​ហើយ ​អ្នក​គាំទ្រ​ឈរ​រង់ចាំ​នៅ​ព្រលាន​ច្រើន​ណាស់​

  • បោះពុម្ព

ខ្សែប្រយុទ្ធ Son Heung-min បានទៅដល់ប្រទេសកំណើតកូរ៉េខាងត្បូងហើយ ដើម្បីត្រៀមចូលរួមជាមួយក្រុមជម្រើសជាតិប្រកួតនាពេលខាងមុខនេះ។

Son ទៅស្រុកលើកនេះដែរ ក៏បាននាំយកជាមួយស្បែកជើងមាសរបស់គេដែលបានឈ្នះនៅលីគកំពូលអង់គ្លេស Premier League ទៅជាមួយដែរ។ ខណៈដែលអ្នកគាំទ្រវិញក៏បានទៅឈរចាំទទួលជាច្រើន។

ខ្សែប្រយុទ្ធ Spurs ខាងលើនេះបានក្លាយជា Hero ម្នាក់នៅកូរ៉េខាងត្បូងទៅហើយក្នុងវិស័យបាល់ទាត់ជាតិរបស់គេ។ អ្នកគាំទ្រនៅកូរ៉េ គាំទ្រគេខ្លាំងណាស់ព្រោះលេងបានល្អនៅលីគអឺរ៉ុប ហើយនៅជម្រើសជាតិវិញ រូបគេក៏ជួយបានច្រើនផងដែរ។

ការបានស្បែកជើងមាសនៅ Premier League រដូវកាលនេះ គឺរូបគេរកបាន២៣គ្រាប់ស្មើជាមួយគ្រាប់បាល់របស់ Mohamed Salah ដែរ។ នេះជាក្ដីស្រមៃរបស់ Son ហើយក្នុងការឈ្នះស្បែកជើងមាសនេះ៕