Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថវិកា​ ២០ ០០០​ដុល្លារ​របស់​សម្ដេច​ក្រឡាហោម​ បាន​ដល់​ដៃ​សហព័ន្ធ​ប៉េតង់​ហើយ​

  • បោះពុម្ព

ម្សិលមិញនេះឯកឧត្ដម នូ ចន្ធី តំណាងសម្ដេចក្រឡាហោម ស ខេង បានប្រគល់ថវិកាដែលជាការលើកទឹកចិត្តចំនួន ២០ ០០០ដុល្លារដល់សហព័ន្ធប៊ូល និងប៉េតង់ហើយបន្ទាប់ពីប្រកួតទទួលបានជោគជ័យនៅស៊ីហ្គេមវៀតណាម។

នេះបើតាមការផ្សព្វផ្សាយលើហ្វេសបុកផេកសហព័ន្ធប៊ូល និងប៉េតង់ គឺម្សិលមិញនេះឯកឧត្ដម នូ ចន្ធី នាយករងខុទ្ទកាល័យសម្ដេចក្រឡាហោម បានប្រគល់ថវិកាចំនួន ២០ ០០០ដុល្លារដល់ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីរួចហើយ។

ដែលនេះជាថវិកាផ្ទាល់របស់សម្ដេចក្រឡាហោមក្នុងនាមជាប្រធានកិត្តិយសសហព័ន្ធដើម្បីជាការលើកទឹកចិត្តដែលក្រុមប៉េតង់ធ្វើបានល្អ ជោគជ័យយ៉ាងធំធេងនៅស៊ីហ្គេម ឯប្រទេសវៀតណាម ពោលឈ្នះមេដាយមាស២ ប្រាក់២ និងសំរឹទ្ធ៤។

រំលឹកដែរថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ ឯប្រទេសវៀតណាមនេះគឺកម្ពុជា ឈ្នះមេដាយមាស៩ ប្រាក់១៣ និងសំរឹទ្ធ ៤១ ស្ថិតនៅចំណាត់ថ្នាក់ទី៨៕