Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លេច​រឿង Liverpool ធ្លាប់​ចង់​បាន Son ដើម្បី​ត្រៀម​ជំនួស Salah ឬ Mane ពេល​ដែល​ចេញ

  • បោះពុម្ព

ក្លឹប Liverpool ធ្លាប់បានពិចារណាក្នុងការដេញថ្លៃសម្រាប់ Son Heung-min ក្នុងរដូវកាលនេះ ប្រសិនបើ Spurs មិនមានកៅអីទៅលេងនៅ Champions League។

អ្នកចាត់ការ Jurgen Klopp ត្រូវបានរាយការណ៍បានកំណត់ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូងរបស់ Spurs ជាបេក្ខភាពក្នុងការជំនួសកន្លែងរបស់ Sadio Mane ឬ Mohamed Salah ប្រសិនបើពួកគេចាកចេញពី Anfield។

យោងតាម Football.London ឲ្យដឹងថា Liverpool បានរៀបចំក្នុងការដេញថ្លៃសម្រាប់ Son ប្រសិនបើ Spurs មិនបានលេងនៅ UCL ឆ្នាំក្រោយ។ យ៉ាងណាមិញ បន្ទាប់ពី Son រកបាន២៣គ្រាប់ឈ្នះស្បែកជើងមាស និងជួយ Spurs បានលេងនៅ UCL ហង្សក្រហមក៏បានបញ្ចប់ការចាប់អារម្មណ៍របស់ពួកគេ។

Son ទើបតែបន្ថែមកុងត្រាជាមួយ Spurs រហូតដល់ឆ្នាំ២០២៥កាលពីឆ្នាំមុន។ នេះមានន័យថា ប្រសិនបើក្លឹបណាចង់បានកីឡាកររបស់ខ្លួន Spurs អាចនឹងទាមទារតម្លៃខ្លួនខ្លាំង។ Son រកបានគ្រាប់បាល់ទាំងក្នុងនិងក្រៅដីទល់នឹង Liverpool កាលពីរដូវកាលមុន។

គេថែមទាំងបានជួយលោក Conte ប្រជែងបាន Top 4 ពីក្រុម Arsenal នៅប៉ុន្មានប្រកួតចុងក្រោយក្នុងលីគមានឱកាសទៅលេងនៅ Champions League រដូវកាលក្រោយ៕