Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីត​នាយក​ Bayern សូមទោស​អ្នកគាំទ្រ​ដែល​ធ្វើ​ឲ្យ​​ Alaba ចាកចេញ​

  • បោះពុម្ព

ក្រោយខ្សែការពារ David Alaba ឈ្នះពាន UEFA Champions League ជាមួយក្លឹប Real Madrid ក្នុងរដូវកាលនេះ អ្នកគាំទ្រ Bayern Munich ធ្វើការរិះគន់ទៅកាន់ Karl-Heinz Rummenigge អតីតនាយកប្រតិបត្តិក្លឹប Bayern ដែលធ្វើឲ្យខ្សែការពារនេះចាកចេញដោយ Free Transfer ទៅកាន់ Real ក្នុងរដូវកាលនេះ។

ទាក់ទងនឹងរឿងនេះ លោក Rummenigge ក៏បានឆ្លើយតបទៅអ្នកគាំទ្រដែលបានរិះគន់នោះផងដែរថា លោកពិតជាសូមទោសពិតមែន ដោយនេះជាកំហុសរបស់លោក។

លោក Rummenigge បាននិយាយទៅកាន់ Bildថា៖" ខ្ញុំពិតជាសូមទោសពិតមែនចំពោះការចាកចេញរបស់ David។ ខ្ញុំពិតជាសូមទោសចំពោះរឿងហ្នឹងមែន។ គេធ្លាប់កំពូលមេខ្សែការពាររបស់យើង និងគេលេងបានល្អមែនទែនក្រោយការដឹកនាំរបស់ លោក Flick ដោយពេលនោះគឺយើងបានឈ្នះពាន Champions League នៅលីសបូន។ ការចាកចេញរបស់គេពី Bayern គឺពិតជាភ្ញាក់ផ្អើលមែន។

នេះជាអ្វីដែលខ្ញុំសូមទោសដោយស្មោះមែន "។នៅក្នុងរដូវកាលនេះ Alaba បានឈ្នះ៣ពានជាមួយ Real Madrid ដោយមានពាន Chmapions League, La Liga និង Super Cup ៕