Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឲ្យ​តម្រុយ Pique អាច​​នឹង​ត្រលប់​ទៅលេង​នៅ​អង់គ្លេស​វិញ ក្រោយ Barca លែង​ត្រូវ​ការ

  • បោះពុម្ព

ខ្សែការពាររបស់ Barcelona កីឡាករ Gerard Pique បានបង្កឲ្យមានពាក្យចចាមកីឡាករវ័យ៣៥ឆ្នាំកំពុងស្ថិតក្នុងទីក្រុងឡុងដ៏ដើម្បីលើកទឹកចិត្តកីឡាករវាយកូនបាល់ Rafael Nadal ប្រកួតក្នុងកម្មវិធី Wimbledon។

ប៉ុន្តែគេបានមើលឃើញ Pique កាន់កាន់ថង់មានរូបសញ្ញាក្រុមតោខៀវ Chelsea។ ជាមួយអ្នកចាត់ការរបស់ Barca លោក Xavi បានប្រាប់ Pique ថា គេលែងជាតម្រូវការនៅកីឡដ្ឋាន Nou Camp ការសម្រេចចិត្តរបស់កីឡាករសញ្ជាតិអេស្ប៉ាញបង្ហាញឡូហ្គោ Chelsea បានធ្វើឲ្យមានការពិភាក្សាជាច្រើនអំពីការលទ្ធភាពផ្ទេរ។

អារ៉ាមអំពីការផ្ទេរជាច្រើន បន្ទាប់ពីប្រទះឃើញយួរថង់មានឡូហ្គោរបស់ Chelsea។យោងតាមសារព័ត៌មានរបស់អេស្ប៉ាញបានចុះផ្សាយថា Pique បានទៅហាងរបស់ Chelsea ដើម្បីទិញអាវឲ្យកូនៗ។

ការផ្លាស់ទៅកាន់កីឡដ្ឋាន Stamford Bridge នឹងមិនមានបញ្ហាអ្វីឡើយ ខណៈដែលក្រុមលោក Thomas Tuchel កំពុងចង់ពង្រឹងតំបន់ការពារបន្ថែម ក្រោយពីការចាកចេញរបស់ Antonio Rudiger និង Andreas Christensen។

Gerard Pique ត្រូវបាន Xavi ប្រាប់កាលពី២សប្ដាហ៍មុនថា គេគ្មានអនាគតនៅ Barcelona ទៀតទេ ដោយសារតែការប្រព្រឹត្តិមិនប្រកបដោយវិជ្ជាជីវៈនៅក្រៅទីលាន និងស្ថានភាពកាយសម្បទា៕