Thiago Silva ចង់ឲ្យ Neymar ចេញពី PSG មកលេងនៅ Chelsea
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានកីឡា
ខ្សែការពារ Thiago Silva បានបង្ហាញពីក្ដីសង្ឃឹមថា ចង់ឲ្យមិត្តរួមជាតិប្រេស៊ីNeymar កំពុងមានការទាក់ទងផ្ទេរចេញពីក្លឹប Paris Saint-Germain ស្របពេលដែល Chelsea គឺជាក្លឹបមួយក្នុងចំណោមក្លឹបផ្សេងទៀតចង់បានរូបគេ។
ខ្សែការពាររបស់តោខៀវ Silva ត្រូវបានសួរអំពីប្រធានបទរបស់ Neymarដោយសារព័ត៌មានក្នុងស្រុក ខណៈកំពុងសម្រាកលំហែកាយនៅប្រទេសប្រេស៊ីល។ កីឡាករវ័យ៣៧ឆ្នាំបាននិយាយថា Neymar គួរតែទៅ Chelsea។ ប្រសិនបើវាកើតឡើងមែន វានឹងជារឿងល្អបំផុត។
គេសង្ឃឹមថាវានឹងក្លាយជាការពិត។ តាមពិតទៅ Chelsa បានតាមទិញ Neymar តាំងពីឆ្នាំ២០១០ ប៉ុន្តែពេលនេះត្រូវក្លឹប Santos បដិសេធសំណើរបស់ពួកគេ។
Neymar បានផ្លាស់ទៅកាន់ Barcelona កាលពីឆ្នាំ២០១៣ ចំណាយពេល៤ឆ្នាំនៅទៅនោះបានជួយក្រុមឈ្នះពាន La Liga ២ដង មុនពេលផ្ទេរទៅកាន់ PSG ក្នុងតម្លៃខ្លួនកំណត់ត្រាពិភពលោក២២២លានអឺរ៉ូ៕ល Neymar មកចូលរួមនៅ Chelsea ជាមួយខ្លួន។