Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Dean Hendersonថា​ Man Utd ក្បត់​សន្យា​មិន​ឲ្យ​តំណែង​អ្នកចាំទី​ដៃ​ទី​១ មក​ឲ្យ​គេ

  • បោះពុម្ព

អ្នកចាំទី Dean Henderson ដែលជាអ្នកចាំទីរបស់ក្លឹប Manchester United ដែលបានផ្លាស់ទៅកាន់ក្លឹប Nottingham Forest នៅរដូវកាលឆ្នាំ២០២២/២៣ ក្នុងលក្ខខ័ណ្ឌខ្ចីជើងបានអះអាងទៅអ្នកកាសែតថា ក្លឹប Man Utd ក្បត់សន្យាមិនឲ្យតំណែងអ្នកចាំទីដៃទី១មកឲ្យគេ។

Henderson បាននិយាយថា៖" ខ្ញុំធ្លាប់និយាយជាមួយ Man Utd បន្ទាប់ប្រកួត Euro 2020 ដោយពេលនោះពួកសន្យានឹងឲ្យខ្ញុំជាតំណែងអ្នកចាំទីដៃទី១។ បន្ទាប់មកខ្ញុំក៏កើតកូវីដ បន្ទាប់ជាត្រលប់មកវិញមក អត់មាននរណាគេធ្វើតាមការសន្យាហ្នឹងទេ "។

អ្នកចាំទីនេះបន្តថា៖" និយាយទៅរឿងហ្នឹងធ្វើឲ្យខ្ញុំក្ដៅក្រហាយមែនទែន ព្រោះតែខ្ញុំបានច្រានលក្ខខ័ណ្ឌខ្ចីជើងល្អៗជាច្រើន បន្ទាប់មកទៀតពេលខ្ញុំចង់ផ្លាស់ចេញ ពួកគេអត់ឲ្យចេញទៀត អញ្ចឹងធ្វើឲ្យកាន់តែក្ដៅមែនទែន។

និយាយទៅអង្គុយលេង ១២ខែចោលដូចជាអ្នកទោសអញ្ចឹងក្នុងវ័យរបស់ខ្ញុំនេះ ខ្ញុំគឺខឹងមែនទែនពេលហ្នឹង។ តែយ៉ាងណា ខ្ញុំនៅតែបន្តខិតខំពង្រឹងសមត្ថភាពទាំងលើទីលានហ្វឹកហាត់ និងក្រៅទីលានហ្វឹកហាត់។ ហើយឥឡូវនេះខ្ញុំបានមកវិញហើយ ខ្ញុំរំពឹងច្រើនជាមួយនឹងក្រុម Forest នេះ "។

Dean Henderson ផ្លាស់ទៅកាន់ក្លឹប Nottingham Forest ក្នុងលក្ខខ័ណ្ឌខ្ចីជើង ១ឆ្នាំប៉ុណ្ណោះសម្រាប់រដូវកាល ២០២២/២៣៕