បណ្តាញសង្គម

Dortmund នឹង​ទិញ​កីឡាករ​ថ្មី​ ដើម្បី​ជំនួស​ ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​ Haller ដែល​មាន​មហារីក​ពងស្វាស​

លោក Hans-Joachim Watzke នាយកប្រតិបត្តិ Borussia Dortmund បាននិយាយបញ្ជាក់នៅក្នុងពេលសម្ភាសន៍សារព័ត៌មាន Sportschau នៅក្នុងថ្ងៃនេះថា ក្លឹបរបស់លោកនឹងទិញកីឡាករថ្មី ដើម្បីជំនួស ខ្សែប្រយុទ្ធចំណូលថ្មី Sebastian Haller ដែលត្រូវការរយៈពេលដើម្បីព្យាបាលមហារីកពងស្វាស។

លោក Watzke បាននិយាយថា៖" ដូចយើងធ្លាប់បាននិយាយអញ្ចឹង ដរាបណាយើងមិនទាន់ពិនិត្យច្បាស់ណាស់ពីបញ្ហាជំងឺរបស់ Haller ច្បាស់លាស់ យើងនឹងទុកកន្លែងគេហ្នឹងទំនេរសិន ព្រោះនេះជារឿងដែលយើងត្រូវគោរពដល់កីឡាកររបស់យើងផងដែរ "។

លោកបន្តថា៖" ប៉ុន្តែឥឡូវគឺច្បាស់ហើយយើងពិនិត្យពីបញ្ហារបស់គេច្បាស់លាស់ គេត្រូវការពេលវែងដើម្បីព្យាបាល អញ្ចឹងបន្ទុក ខាងប្រយុទ្ធទាំងប៉ុន្មានធ្លាក់លើ Youssoufa Moukoko ហើយគេទើបតែអាយុ១៧ឆ្នាំ អញ្ចឹងវាដូចទម្ងន់បន្ទុកនេះវាធំពេកហើយសម្រាប់គេ។

អញ្ចឹងហើយយើងមានរកខ្សែប្រយុទ្ធថ្មីម្ដងទៀត។ និយាយទៅយើងចង់ធ្វើរឿងនេះឲ្យហើយក្នុងរយៈពេល ៨-១០ថ្ងៃខាងមុខនេះ "។

Haller ជាខ្សែប្រយុទ្ធថ្មីរបស់ Dortmund ដែលទើបទិញពី Ajax តែគេត្រូវបានរកឃើញមហាពងស្វាស ដោយមានដុំសាច់ដុះនៅតំបន់នោះ ក្រោយមកហ្វឹកហាត់ត្រៀម Pre Season ឲ្យក្លឹបថ្មីនេះ ដែលត្រូវការពេលយូរដើម្បីព្យាបាល៕