បណ្តាញសង្គម

វត្តមាន​របស់ Tyrell ធ្វើ​ឲ្យ Telles ខ្ទាតចេញ​ពី Man Utd

ខ្សែការពារឆ្វេងរបស់ Manchester United កីឡាករ Alex Telles រំពឹងថានឹងពិនិត្យសុខភាពជាមួយក្រុម Sevilla ក្នុងសប្ដាហ៍នេះ មុនពេលចូលរួមក្រោមលក្ខខណ្ឌខ្ចីជើង។

Sevilla ក៏បានកំណត់ខ្សែការពាររបស់បិសាចក្រហមម្នាក់ទៀតគឺ Eric Bailly ស្ថិតក្នុងគោលដៅរបស់ពួកគេដើម្បីមកជំនួសកន្លែង Jules Kounde ដែលបានចេកចេញទៅកាន់ Barcelona។

Telles វ័យ២៩ឆ្នាំមិនស្ថិតក្នុងតម្រូវការរបស់លោក Erik ten Hag ឡើយសម្រាប់រដូវកាលថ្មី។ Ten Hag ទើបតែទិញខ្សែការពារឆ្វេង Tyrell Malaciaដើម្បីបង្កើនការប្រជែងជាមួយ Luke Shaw ខណៈ Lisandro Martinez ក៏អាចលេងនៅតំបន់ខាងឆ្វេងបានដូចគ្នា។

Telles ដែលបានចូលរួមជាមួយ United ផ្លាស់ពីក្លឹប Porto ក្នុងតម្លៃខ្លួន១៥,៨លានផោនកាលពីឆ្នាំ២០២០ បង្ហាញខ្លួនបាន២៦ប្រកួតកាលពីរដូវកាលមុន។ដោយសារតែការមកដល់របស់ Tyrell ធ្វើឲ្យ Telles ខិតជិតផ្លាស់ទៅកាន់ Sevilla ក្នុងពេលឆាប់ៗខាងមុនក្រោមលក្ខខណ្ឌខ្ចីជើង។

ក្លឹប Sevilla មានទំនាក់ទំនងល្អជាមួយ United ណាស់និងជឿជាក់ Telles នឹងអាចបានច្រើននៅក្នុងក្រុម៕