Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម៉ារ៉ាតុង​ចក្រ​ខ្មែរ៖​ អ្នក​ចូលរួម​ច្រើន​បង្ហាញ​ពី​ការ​ងើប​ឡើង​វិញ​លើ​វិស័យ​កីឡា​ទេសចរណ៍​

  • បោះពុម្ព

លោក សែម ផល្លារ ថាអ្នកចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងចក្រខ្មែរ ម្សិលមិញនេះលើសពីចំនួនចុះឈ្មោះទៅទៀតដែលនេះបង្ហាញអំពីការងើបឡើងវិញលើវិស័យកីឡាទេសចរណ៍បន្ទាប់ពីរងគ្រោះដោយជំងឺជាសកលកូវីដ១៩ ប្រហែល៣ឆ្នាំមកនេះ។

ប្រធានគណៈកម្មការរៀបចំទិវាម៉ារ៉ាតុងចក្រខ្មែរខាងលើនេះបានឲ្យដឹងថា កម្មវិធីនេះគឺដំណើរការរៀបចំបានល្អមិនមានអ្វីជាបញ្ហាប្រឈមឡើយ។

ជាការជាក់ស្ដែងនោះគឺមានអ្នកចូលរួមរត់លេងកម្សាន្តច្រើនមានទាំងគ្រួសារ និងមហាជនផ្សេងៗផងដែរដែលមិនបានចុះឈ្មោះមែន ប៉ុន្តែពួកគេបានមករត់លេងជាមួយ។

បើតាមការចុះឈ្មោះគឺមាន ២១០០នាក់ ប៉ុន្តែមើលជាក់ស្ដែងគឺលើសពីនេះទៅទៀត ដែលនេះសបញ្ជាក់ពីការចាប់ផ្ដើមមានសន្ទុះគាំទ្រកម្មវិធីម៉ារ៉ាតុង ឬកីឡាបែបទេសចរណ៍នេះឡើងវិញជាបណ្ដើរៗហើយ ខណៈអំឡុងកូវីដគឺអាក់ខានរៀបចំ និងចលនាកីឡាមហាជនត្រូវផ្អាកស្ទើរទាំងស្រុង។

លោក សែម ផល្លារ ជឿជាក់ថាមិនយូរទេអ្នកចូលរួមគាំទ្រនឹងមានសន្ទុះកើនឡើងច្រើនដូចពេលមុនជំងឺកូវីដវិញ។ អ្នកជំនាញរៀបចំខាងម៉ារ៉ាតុងរូបនេះក៏សូមអំពាវនាវដល់មហាជនឲ្យចូលរួមជាថ្មីទៀតនៅព្រឹត្តិការណ៍ពាក់កណ្ដាលម៉ារ៉ាងតុងនៅថ្ងៃទី៤ ខែធ្នូ ឲ្យបានច្រើនដើម្បីលើកស្ទួយវិស័យកីឡាទេសចរណ៍ ឲ្យកាន់តែទូលំទូលាយ និងជាប់ចំណាត់ថ្នាក់ល្អក្នុងតំបន់ផង។

រំលឹកដែរថា ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរ លើកទី៧ នេះបានបញ្ចប់ទៅហើយកាលពីម្សិលមិញនៅមុខអង្គរវត្ត ក្នុងខេត្តសៀមរាប។ ចំពោះអ្នកចូលរួមវិញមានចំនួនជាង ២០០០នាក់៕