Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

U-16 កម្ពុជា​ ឈ្នះ​ U-16 អូស្ត្រាលី​ ក្នុង​លទ្ធផល​ ៤-២ នៅ​ទឹក​ដី​ឥណ្ឌូណេស៊ី​

  • បោះពុម្ព

ក្រុមជម្រើសជាតិ U-16 របស់កម្ពុជា បានឈ្នះ ក្រុមជម្រើសជាតិ U-16 របស់អូស្ត្រាលី ក្នុងលទ្ធផល ៤-២ ក្នុងពានរង្វាន់ AFF U16 BOYS CHAMPIONSHIPនៅលើទីលាន Sultan Agung ប្រទេសឥណ្ឌូណេស៊ីនៅក្នុងថ្ងៃនេះ។

នៅក្នុងការប្រកួតខាងលើ កម្ពុជាបាននាំមុខមុនអូស្ត្រាលី ដោយកីឡាករ វ៉ា ដេវីដ (Var David) នៅនាទីទី១ កីឡាករ ស៊ូ មេងហុង (Sou Menghong) នៅនាទីទី១៣ និងនាទី ៩០+១ រួមជាមួយនឹងកីឡាករ សួន មករា (Soun Makara) ស៊ុតចូលនៅនាទីទី៧៥។

ក្រុមអូស្ត្រាលីបានស៊ុតចូលដោយ កីឡាករ Ayman Gulasi នៅនាទីទី៣០និងកីឡាករ Max Hately នៅនាទីទី៨៣។ នេះជាប្រកួតទី២ហើយរបស់កម្ពុជា ក្នុងពាន់រង្វាន់ខាងលើ ដោយកាលពីប្រកួតទី១គឺតទល់នឹង ម៉ាឡេស៊ី កម្ពុជាទទួលនូវលទ្ធផលចាញ់ ៣-០។ កម្ពុជានឹងបន្តប្រកួតនឹងមីយ៉ាន់ម៉ា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ខាងមុខ៕