Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកណាខ្លះបានចូលរួម ក្នុងយុទ្ធនាការសាកលវិទ្យាល័យរបស់មហោស្រពភាពយន្តខ្លីចតុមុខ?

  • បោះពុម្ព

ចាប់ពីក្នុងកំឡុងខែកកក្កដាកន្លងទៅនេះ មហោស្រពភាពយន្តខ្លីចតុមុខលើកទី ១១ បានធ្វើយុទ្ធនាការតាមសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញធំៗចំនួនពីរលើក

ក្នុងនោះមានទីតាំងដូចជា ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង សាកលវិទ្យាល័យលីមកុកវីងផងដែរ។ សកម្មភាពនេះមិនត្រឹមតែជាឱកាសអាចឱ្យអ្នកដែលមានបំណងដាក់រឿងចូលរួមប្រកួតឆ្នាំក្រោយឱ្យត្រៀមខ្លួននោះទេ ថែមទាំងបណ្តុះបណ្ដាលផ្នែកភាពយន្តផងដែរ ដែលក្នុងនោះមានប្រធានបទដូចជា៖ បើការផលិតភាពយន្តឯកសារលំបាក ហេតុអ្វីនៅតែបន្ត ដោយលោក អ៊ូច មករា ជាអ្នកជំនាញលើការងារថតភាពយន្តឯកសារ និងថ្មីនេះ ក្រោមប្រធានបទ វគ្គស្វែងយល់ពីអាជីពភាពយន្ត ដោយក្នុងនោះមានការចូលរួមពីសំណាក់អ្នកផលិតភាពយន្តអាជីពនិងបទពិសោធន៏ច្រើនឆ្នាំដូចជាលោក គីមអាន សុផាសក្ដិ, លោក ទី ទេពនិមល និង កញ្ញា មីអូ (Mio) ទៅលើថ្នាក់ចែករំលែកផ្នែក ដឹកនាំសម្ដែង ដឹកនាំប្លង់ថត និងការគ្រប់គ្រងការផលិត។ គួរបញ្ជាក់ផងដែរថាមហោស្រពយន្តខ្លីចតុមុខ បានបិទការទទួលការដាក់រឿងប្រកួតក្រោយការបន្ថែមថ្ងៃទទួលរឿងត្រឹមថ្ងៃទី ១៥ កក្កដា ឆ្នាំ២០២២ កន្លងទៅនេះ។

រឿងជាប់ជម្រើសរបស់ខ្លួននឹងត្រូវបានប្រកាស ក្នុងពេលឆាប់ៗខាងមុខនេះ និងសង្ឃឹមថាអ្នកដែលបានស្គាល់អំពីមហោស្រព និងអ្នកដែលចង់ចូលរួមក្នុងវិស័យភាពយន្តអាចត្រៀមខ្លួនចូលរួមទស្សនា និងគាំទ្រដើម្បីជាប្រយោជន៍ដល់ការផលិតរបស់ខ្លួនបានផងដែរ។ មហោស្រពភាពយន្តខ្លីចតុមុខ ក្នុងឆ្នាំនេះ នឹងប្រារព្ធធ្វើឡើងក្នុងខែតុលា ឆ្នាំ២០២២ខាងមុខ៕

ដកស្រង់ពី៖ Sabay