បណ្តាញសង្គម

ក្រុមឈុតតូច U-16 កម្ពុជា ឈ្នះ U-16 ហ្វីលីពីន ១-០ នៅមុខអ្នកគាំទ្រ ជាង១ម៉ឺននាក់

ភ្នំពេញ៖ ក្រុមបាល់ទាត់ឈុតតូច យុវជនអាយុ ក្រោម១៦ឆ្នាំ កម្ពុជា ទទួលបាន៣ពិន្ទុ នៅថ្ងៃបើកឆាក បន្ទាប់ពីបាន យកឈ្នះ U-16 ហ្វីលីពីន ដោយលទ្ធផល ១-០ ល្ងាចម្សិលមិញនេះ នៃព្រឹត្តិការណ៍ ពានរង្វាន់ AFF U-16 Championship 2015 ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ។

កីឡាករខ្សែប្រយុទ្ធ ជួរមុខ ទៀត គឹមហេង បានស៊ុតគ្រាប់ នាំសំណាងឲ្យ កម្ពុជា ត្រឹមនាទី ទី៥៥ បន្តរហូតដល់ បញ្ចប់នៃ ការប្រកួត ពេញម៉ោង និងធ្វើឲ្យ អ្នកគាំទ្រ ប្រមាណជាង ១ម៉ឹននាក់ មានការពេញចិត្ត ជាខ្លាំង និងឡើងទៅឈរ នៅចំណាត់ ថ្នាក់ លេខ២ ក្នុងពូល A បណ្តោះអាសន្ន ផងដែរ គ្រាដែល U-16 មីយ៉ាន់ម៉ា ឈរនៅកំពូលតារាង បន្ទាប់ពីឈ្នះ U-16 សិង្ហបុរី ៣-១ លា្ងចម្សិលមិញដូចគ្នា ។

U-16 កម្ពុជា ត្រូវប៉ះក្រុមភ្ញៀវ U-16 របស់អូស្រ្តាលី ជាបន្តទៀត នៅថ្ងៃទី៣០ ខែកក្កដា ខាងមុខដែលជា ការប្រកួតលើក ទី២ របស់ខ្លួន ហើយក៏រំពឹងថា នឹងធ្វើបាន ល្អទៀតដែរ ក្នុងវគ្គសន្សំពិន្ទុ ៕

ដកស្រង់ពី៖ ដើមអម្ពិល