Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នេះ​ហើយ​ជា​ប្រាក់​ពលកម្ម Antony ទទួល​បាន​ ក្រោយ​​ផ្លាស់​មក​កាន់ United

  • បោះពុម្ព

ក្លឹប Manchester United បានឈានដល់កិច្ចព្រមព្រៀងយកបានខ្សែបម្រើប្រយុទ្ធសញ្ជាតិប្រេស៊ីល Antony ពីក្លឹប Ajax។

United បានចំណាយដល់ទៅ៩៥លានអឺរ៉ូ (៨១,៣លានផោន) ដើម្បីនាំយក Antony មកកាន់កីឡដ្ឋាន Old Trafford ធ្វើឲ្យគេក្លាយជាកីឡាករមានតម្លៃខ្លួនថ្លៃជាងគេលំដាប់ទី៤នៅ Premier League។ Antony បានយល់ព្រមចុះកុងត្រារយៈពេល៥ឆ្នាំជាមួយបិសាចក្រហម។

ការមកកាន់ក្លឹបថ្មី កីឡាករវ័យ២២ឆ្នាំនឹងទទួលបានប្រាក់ពលកម្ម២០ម៉ឺនផោនក្នុងមួយសប្ដាហ៍។ នេះបានធ្វើឲ្យគេក្លាយជាកីឡាករមានប្រាក់ពលកម្មខ្ពស់ជាងគេម្នាក់នៅ United។ Antony បានក្លាយជាកីឡាករចំណូលថ្មីទី៥ដែលលោក Erik ten Hag នាំចូលក្នុងរដូវក្ដៅនេះ ចាប់តាំងពីលោកចូលដឹកនាំកាលពីខែមិថុនា៕