Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Odoi ចេញ​ពី​ Chelsea ផ្លាស់​ទៅ​ Lerverkusen ក្នុង​លក្ខខ័ណ្ឌ​ជា​ផ្លូវការ​

  • បោះពុម្ព

ក្លឹប Chelsea បានធ្វើការប្រកាសជាផ្លូវការនៅក្នុងថ្ងៃនេះថា ខ្សែស្លាប Callum Hudson-Odoi នឹងចាកចេញពីក្លឹបរបស់ខ្លួន ផ្លាស់ទៅកាន់ក្លឹប Bayer Leverkusen ក្នុងលក្ខខ័ណ្ឌខ្ចីជើង នៅក្នុងរដូវកាលឆ្នាំ២០២២/២៣។

Odoi នឹងទៅលេងនៅ Leverkusen តែរយៈពេល១រដូវកាលប៉ុណ្ណោះ ហើយខាងក្លឹបអាល្លឺម៉ង់នេះមិនមានលក្ខខ័ណ្ឌក្នុងទិញយកកីឡាករនេះឡើយ យ៉ាងណា Chelsea មានលក្ខខ័ណ្ឌអាចហៅឲ្យកីឡាករនេះត្រលប់មកវិញនៅខែមករា ឆ្នាំ២០២៣ ក្នុងករណីដែលក្លឹបត្រូវការ។

Odoi ជាកីឡាករបណ្ដុះបណ្ដាលឲ្យ Chelsea តាំងពីក្មេងមក ដោយគេបានមកលេងក្រុមឈុតធំតាំងពីរដូវកាលឆ្នាំ២០១៧/១៨ ដោយចូលរួមប្រកួតសរុប ១២៦ប្រកួត និងស៊ុតចូល១៦គ្រាប់៕