Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួន​ថៅកែ​ក្រុមហ៊ុន​លក់​ឡេ​ល្បីឈ្មោះ​ម្នាក់ ពី​បទ​បរិហារកេ.រ្ដិ៍ ជា​សាធារណៈ

  • បោះពុម្ព

កម្លាំងសមត្ថកិច្ច នាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ បានឃាត់ខ្លួនស្ដ្រីម្នាក់ ដែលគេស្គាល់ថា ជាអគ្គនាយិកាក្រុមហ៊ុន Darling Skin Care Co.,Ltd តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបរិហារកេរ្ដិ៍ និងញុះញង់ឲ្យមានការរើសអើង ។

ស្ដ្រីជាប់សង្ស័យមានឈ្មោះ ម៉ៅ លឹមហ៊ន់ ស្នាក់នៅផ្ទះលេខ២ អូបេអឹមអូហ្សិត ផ្លូវលេខ ១៣៨Z សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវឃាត់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនស្ដ្រីរូបនេះខាងលើទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ៕ បើយោងតាមជនរងគ្រោះ បានអោយដឹងថា នៅអំឡុងឆ្នាំ២០១៩ ខ្លួនបានធ្វើជាតំណាងចែកចាយរបស់ក្រុមហ៊ុន Darling Skin Care Co.,Ltd ដោយកាត់ស្ដុងក្នុងម្ដងៗ ក្នុងតម្លៃ៥ម៉ឺនដុល្លារ ។

ក្រោយមកនៅអំឡុងឆ្នាំ២០២១ ស្រាប់តែស្ត្រីអគ្គនាយិកាក្រុមហ៊ុន ឈ្មោះ ម៉ៅ លឹមហ៊ន់ បានចោទប្រកាន់លើខ្លួនថា បានលួចលក់ផលិតផលនៅក្នុងគ្រុបបោះដុំ និងលក់ខុសតម្លៃ ។ ក្រោយមក ដើមបណ្ដឹង និងឈ្មោះ ម៉ៅ លឹមហ៊ន់ បានចរចាគ្នា ដោយចុះកិច្ចព្រមព្រៀងបញ្ចប់វិវាទ ដោយអនុញ្ញាតដើមបណ្ដឹងមានសិទ្ធិលក់ផលិតផល ដែលនៅសល់រហូតអស់ពីស្ដុក ។

រហូតមកដល់ថ្ងៃទី០៨-១០ ខែសីហា ឆ្នាំ២០២២ ស្រាប់តែឈ្មោះ ម៉ៅ លឹមហ៊ន់ បានផ្សាយផ្ទាល់លើបណ្ដាញសង្គមហ្វេសប៊ុក ដោយបង្ហោះរូបភាពរបស់ដើមបណ្ដឹងជាសាធារណៈ និងផ្សព្វផ្សាយកុំឲ្យអតិថិជនទិញផលិតផលពីដើមបណ្ដឹង ព្រមទាំងចោទប្រកាន់ដើមបណ្ដឹងថា បានលក់ផលិតផលក្លែងក្លាយមិនស្របច្បាប់ លួចលក់ផលិតផលរបស់ក្រុមហ៊ុន Darling Skin Care Co.,Ltd ថែមទៀតផង ។ ក្រោយផ្សាយចោទប្រកាន់និងផ្សព្វផ្សាយពីសំណាក់ថៅកែស្រីរូបនេះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងមុខរបររបស់ដើមបណ្ដឹងធ្ងន់ធ្ងរ ទើបដើមបណ្ដឹងសម្រេចដាក់ពាក្យប្ដឹងជនសង្ស័យទៅកាន់តុលាការដើម្បីឲ្យជួយរកយុត្តិធម៌ ៕

ដកស្រង់ពី៖ កោះសន្តិភាព