Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Ramos ខក​ចិត្ត​ខ្លាំង​​រឿង​មិន​ជាប់​ជម្រើសជាតិ​អេស្ប៉ាញ

  • បោះពុម្ព

ខ្សែការពាររបស់ PSG កីឡាករ Sergio Ramos ខកចិត្តជខ្លាំងដែលមិនជាប់ក្នុងជម្រើសរបស់លោក Luis Enrique លេងពាន Nations League ខណៈអេស្ប៉ាញត្រៀមជួបស្វីសនិងព័រទុយហ្គាល់។

ក្រៅពី Ramos លោក Enrique ក៏មិនបានកោះហៅខ្សែបម្រើរបស់ Liverpool កីឡាករ Thiago Alcantara និងកីឡាករវ័យក្មេង Ansu Fati របស់ Barcelona។ ប៉ុន្តែលោកបានកោះហៅកីឡាករចំណូលថ្មី Borja lglesias និង Nico Williams។

Ramos បានជួបបញ្ហាកាយសម្បទាបន្ទាប់ពីផ្លាស់ទៅកាន់ PSG កាលពីខែកក្កដា ឆ្នាំ២០២១។ ប៉ុន្តែសម្រាប់រដូវកាលថ្មីនេះគេបានបង្ហាញទម្រង់លេងល្អឡើងវិញ ដោយចាប់ផ្ដើមជាជម្រើសដំបូង១០ប្រកួតក្នុងចំណោម១១ប្រកួតគិតគ្រប់កម្មវិធីរបស់ PSG។

ក្នុងនោះគេរកបានមួយគ្រាប់ និងបិទមិនឲ្យមានគ្រាប់បាល់ចំនួន៦ប្រកួត។ ប្រភពពី Football Espana ឲ្យដឹងថា អតីតកីឡាកររបស់ Real Madrid រូបនេះបាននិយាយថា គេពិតជាសោកស្ដាយខ្លាំងដែលមិនបានជាប់ទៅលេងនៅ Nations League ទោះបីបានបង្ហាញការពង្រឹងសមត្ថភាពនៅចាប់ផ្ដើមរដូវកាលនេះក៏ដោយ។

យ៉ាងណាមិញ Ramos នៅតែមានសង្ឃឹមថាខ្លួននឹងជាប់ជម្រើសរបស់លោក Enrique ឡើងវិញមុនការប្រកួត World Cup នៅកាតាមកដល់នៅខែវិច្ឆិកា៕