Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេ​ Juventusថា​ នឹង​មិន​បណ្ដេញ​ Allegri ចេញ​ពី​តំណែង​ទេ​ ទោះ​អ្នក​គាំទ្រ​បាន​ទាមទារ​ក្តី

  • បោះពុម្ព

លោក Maurizio Arrivabene នាយកប្រតិបត្តិក្លឹប Juventus បាននិយាយទៅកាន់សារព័ត៌មាននៅក្នុងថ្ងៃនេះ ដោយបញ្ជាក់ជំហរនឹងមិនបណ្ដេញ លោក Massimiliano Allegri គ្រូបង្គោលក្រុមសេះបង្គង់នេះពីតំណែង នោះទេ ទោះត្រូវបានអ្នកគាំទ្រទាមទារក្ដីព្រោះដឹកនាំទទួលលទ្ធផលមិនអាចទទួលយកបាន។

លោក Arrivabene បាននិយាយថា៖" រឿងរ៉ាវនឹងកាន់តែមានភាពរញេរញៃហើយ បើបណ្ដេញ Allegri នៅក្នុងពេលនេះ។ Allegri មានគម្រោងការងារគម្រោងដឹកនាំអភិវឌ្ឍ Juventus នេះក្នុងរយៈពេល៤ឆ្នាំទៅមុខ អញ្ចឹងគឹថាយើងមានគម្រោងរយៈពេលវែងនៅទីនេះ ហើយខ្ញុំក៏ពាក់ព័ន្ធនឹងគម្រោងហ្នឹងផងដែរក្នុងនាមជា CEO មួយរូប "។

រាប់ទាំងប្រកួតក្នុង Serie A និង UEFA Champuions League លោក Allegri ដឹកនាំបាន៩ប្រកួតហើយនៅក្នុងរដូវកាលប៉ុន្តែលទ្ធផលឈ្នះប្រកួតបានតែ២ដងប៉ុណ្ណោះក្នុង Serie A និងចេញប្រកួតទាំង២ដងតែម្ដង ក្នុង UCLដោយលទ្ធផលបែបនេះនៅខណៈនេះ Juventus ឈរលើចំណាត់ថ្នាក់ទី៨ មាន១០ពិន្ទុ ក្នុងតារាងប្រកួត Serie A ខណៈ Napoli ក្រុមនាំមាន១៧ពិន្ទុ។ ព្រោះតែលទ្ធផលមិនល្អបែបនេះ អ្នកគាំទ្រទាមទារឲ្យបណ្ដេញលោកចេញ ដោយជំនួសវិញដោយ លោក Thomas Tuchel អតីតអ្នកចាត់ការ Chelsea ដែលទើបត្រូវបានក្លឹបបញ្ចប់តួនាទី៕