Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

De Bruyneថា​ ​គោល​ដៅ​មហាជន​រិះគន់​ Grealish គឺ​មិន​មែន​រឿង​លេង​មិន​កើត​ឲ្យ​​ Man City នោះ​ទេ

  • បោះពុម្ព

ខ្សែបម្រើ Kevin De Bruyne បានឆ្លើយតបទៅកាន់សារព័ត៌មាននៅក្នុងថ្ងៃនេះថា រឿងមហាជនរិះគន់ Jack Grealish គឺគោលដៅចម្បងមិនរិះគន់គេរឿងលេងមិនកើតឲ្យ Manchester City នោះទេ គឺព្រោះតែគេជាកីឡាករអង់គ្លេស។

De Bruyne បាននិយាយថា៖" ការរិះគន់កន្លងមកនេះគឺមិនមែនដោយគេលេងបាល់ទាត់មិនកើតអីនោះទេ។ រឿងគឺក្រៅពីបាល់ទាត់ និយាយទៅរឿងរ៉ាវទាំងអស់ផ្ដោតលើកីឡាករអង់គ្លេស។

ខ្ញុំយល់ព្រោះតែពួកគេជាកីឡាករអង់គ្លេស អញ្ចឹងមនុស្សតែងតែចង់ពាក់ព័ន្ធនឹងគេរហូត "៕ កីឡាករនេះបន្តថា៖" ខ្ញុំមានអារម្មណ៍ថា បើជាកីឡាករបរទេស បើយើងទៅក្លឹបអីពេលយប់ មិនសូវមានអ្នកមកដានយើងនោះទេ តែបើជាកីឡាករអង់គ្លេសវិញ ច្បាស់ណាស់សារព័ត៌មានផ្សាយពេញហ្នឹង។

ខ្ញុំគិតថាមនុស្សចង់ដឹងរឿងគេច្រើនពេក ចង់ថាគេធ្វើអីក្នុងជីវិតឯកជនរបស់គេ។ រឿងទាំងនេះអ្នកក្រៅមិនគួរដឹងទេ តែពួកគេនៅតែចង់ដឹង "។ Jack Grealish ផ្លាស់ពី Aston មក Man City ក្នុងតម្លៃ ១១៧.៥០លានអ៊ឺរ៉ូ ដែលជាចំណោមតម្លៃដ៏ខ្ពស់បំផុតប៉ុន្តែតម្លៃដែលចំណាយ និងគុណភាពគេនៅក្លឹបនេះត្រូវបានអ្នកគាំទ្ររិះគន់មិនសម ហើយនៅតែបន្តរិះគន់គេបន្តបន្ទាប់ ទាំងបាល់ទាត់និងជីវិតឯកជន៕