Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Floyd និង McGregor រៀប​គម្រោង​​ប្រកួត​សងសឹក​ក្នុង​ឆ្នាំ​២០២៣

  • បោះពុម្ព

Floyd Mayweather បានបញ្ជាក់ពីគម្រោងការប្រកួតសងសឹកឆ្នាំ២០២៣ជាមួយ Conor McGregor ប៉ុន្តែមិនទាន់ច្បាស់ត្រូវប្រកួតបែបមិត្តភាពឬអាជីពផ្លូវការ។វាមានរយៈពេលជិត៥ឆ្នាំហើយចាប់តាំងពីរ Floyd និង McGregor បានណាត់គ្នាប្រកួតក្នុងទីក្រុង Las Vegas កាលពីខែសីហា ឆ្នាំ២០១៧។

ពេលនេះអ្នកប្រដាល់អាមេរិកបានបង្រៀនមេរៀនជើងខ្លាំងរបស់ UFC ឲ្យសន្លប់ក្នុងទឹកទី១០។ ពេលនេះ Mayweather បានទម្លាយឲ្យដឹងថា គេកំពុងពិភាក្សាចុងក្រោយជាមួយ McGregor លើការប្រកួតសងសឹកក្នុងឆ្នាំ២០២៣។

និយាយប្រាប់សារព័ត៌មាន Mayweather បានពិភាក្សាគម្រោងរបស់គេដែលនៅសល់ក្នុងឆ្នាំនេះ និងចូលទៅលម្អិតអំពីការប្រឈមមុខតទល់ជាមួយ McGregor ម្ដងទៀត។ “ខ្ញុំចង់ចេញទៅប្រកួតក្នុងសប្ដាហ៍នេះ និងភាពរីករាយជាមួយ Mikuru Asakura។

បន្ទាប់មកខ្ញុំមានការប្រកួតមិត្តភាពក្នុងទីក្រុងឌូបៃក្នុងខែវិច្ឆិកា ហើយខ្ញុំនិង Conor McGregor អាចប្រកួតក្នុងឆ្នាំ២០២៣។ ពួកយើងមិនទាន់ដឹងថាត្រូវប្រកួតបែបមិត្តភាពឬអាជីពនៅឡើយទេ។ ពេលនេះពួកយើងកំពុងពិភាក្សា។ ខ្ញុំចង់ប្រកួតបែបមិត្តភាព។ សម្ដី Floyd៕