Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Bale ពេញ​ចិត្ត​ខ្លាំង​នឹង​អ្នកគាំទ្រ​នៅ​ MLS នឹង​សង្ឃឹម​ អាចចូល​រួម​ World Cup 2022

  • បោះពុម្ព

ខ្សែប្រយុទ្ធ Gareth Bale ដែលបច្ចុប្បន្នជាកីឡាកររបស់ក្លឹប Los Angeles (LAFC) ក្របខ័ណ្ឌ MLS បានឆ្លើយតបទៅនឹងសារព័ត៌មានទាក់ទងនឹងអាជីពរបស់គេនៅលីគអាមេរិកមួយនេះ ដោយថាគេពេញចិត្តនឹងនៅទីនេះ ព្រោះមានអ្នកគាំទ្រជួយគាំទ្របានខ្លាំងនៅក្នុងថ្ងៃនេះ។

Bale បានចប់កុងត្រានឹង Real Madrid រួចក៏បានផ្លាស់មក LAFC ក្នុងលក្ខខណៈ Free Agent ដោយមកទល់នឹងពេលនេះគឺចូលរួមលេងបាន១១ប្រកួត និងស៊ុតចូល២គ្រាប់។

ទាក់ទងនឹងជីវិតនិងអាជីពនៅ MLS នេះកីឡាករសញ្ជាតិវែលរូបនេះបានលើកឡើងថា មានការពេញចិត្តនឹងអ្នកគាំទ្រខ្លាំង ព្រោះអ្នកគាំទ្រមានការគាំទ្រខ្លាំង និងទុកពេលវេលាឲ្យបង្ហាញសមត្ថភាពឲ្យអស់ពីខ្លួនតែម្ដង ដោយគ្រួសារគេ និងគេខ្លួនឯងនៅពេលនេះគឺពេញចិត្តនឹងទីនេះខ្លាំង ដោយកាយសម្បទា និងទម្រង់លេងរបស់គេគឺកាន់តែប្រសើរក្នុងខណៈនេះ។

ទន្ទឺមនឹងការខិតខំនៅ LAFAC កីឡាករវ័យ៣៣ឆ្នាំរូបនេះគឺតែបង្ហាញចិត្តចង់ចូលរួមប្រកួត World Cup 2022 ដោយគេថា គេត្រៀមជានិច្ចសម្រាប់ក្រុមជម្រើសជាតិ ដោយនឹងខិតខំជានិច្ច រួចអ្វីៗគឺស្ថិតលើគ្រូក្រុមជម្រើសជាតិជាអ្នកសម្រេច។

Bale ក៏មានឈ្មោះចូលលេងក្នុងប្រកួត Nations League ឲ្យក្រុមជម្រើសជាតិវែលក្នុងខែនេះផងដែរ៕