Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Shaw ​ការពារ​ Maguire ក្រោយ​ត្រូវ​បានអ្នក​គាំទ្រ​រិះគន់​ ​ស្នើ​ដក​ឈ្មោះពី​ក្រុម​ជម្រើសជាតិ​អង់គ្លេស​

  • បោះពុម្ព

ខ្សែការពារ Luke Shaw បាននិយាយទៅកាន់សារព័ត៌មាននៅក្នុងថ្ងៃនេះ ដើម្បីចេញមុខការពារ ខ្សែការពារ Harry Maguire ដែលត្រូវបានអ្នកគាំទ្ររិះគន់ និងស្នើសុំដកបេក្ខភាពមិនឲ្យចូលរួមក្រុមជម្រើសជាតិអង់គ្លេសបន្តទៀត បន្ទាប់ពីបង្ហាញទម្រង់លេងមិនបានល្អ ក្នុងប្រកួត Nations League សប្ដាហ៍កន្លងទៅនេះ។

នៅក្នុងការប្រកួត Nations League សប្ដាហ៍កន្លងទៅនេះ អង់គ្លេសបន្តមិនទទួលបានលទ្ធផលល្អទេ ដោយប្រកួតចាញ់នឹងក្រុមជម្រើសជាតិអ៊ីតាលី ០-១ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ និងស្មើនឹងក្រុមជម្រើសជាតិអាល្លឺម៉ង់នូវលទ្ធផល ៣-៣ នៅក្នុងថ្ងៃនេះ។

ដោយសារតែលទ្ធផលមិនល្អបែបនេះ អ្នកគាំទ្របន្ទោសជាពិសេសនោះគឺ Maguire ដោយថាទម្រង់លេងគេមិនកើត និងសុំឲ្យដកចេញពីក្រុមជម្រើសជាតិអង់គ្លេស តែយ៉ាងណា Shaw បានចេញមុខការពារដោយលើកឡើងថា Maguire ជាកីឡាករដ៏ល្អអស្ចារ្យរហូតមក មានតែគេហ្នឹងហើយចេញរងកំហុសជំនួសក្រុមសព្វបែបយ៉ាង ម្នាក់ៗកុំដាក់បន្ទុកគេពេក យល់គេផង គេក៏បានជួយក្រុមបានច្រើនរហូតមកដែរ។

ទាក់ទងនឹងលទ្ធផលមិនល្អនេះ អ្នកគាំទ្រ និងអ្នកវិភាគបាល់ទាត់មួយចំនួនបានមានការមិនពេញចិត្តនឹងក្រុមមួយនេះ សម្ដែងការព្រួយបារម្ភ ក៏ដូចជារិះគន់ និងមានការរំពឹងទាបចំពោះក្រុមនេះសម្រាប់ប្រកួត World Cup 2022 ដែលជិតមកដល់ខាងមុខនេះ៕