Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រក​ឃើញ​ពីរ​ក្រុម​កក់​កៅអី Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ

  • បោះពុម្ព

Manchester City និង Real Madrid គឺជា២ក្រុមដំបូងបានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Champions League បន្ទាប់ពីលេងប្រកួតទី៤ក្នុងវគ្គសន្សំពិន្ទុ។

Man City បានប្រកួតស្មើគ្នា ០-០ ជាមួយ Copenhagen ខណៈពួកគេមានឱកាសទាត់ប៉េណាល់ទីមួយបាល់តែ Riyad Mahrez ធ្វើមិនបានសម្រេច។ ក្រុមលោក Pep Guardiola បានឡើងទៅកាន់វគ្គ១៦ក្រុម បន្ទាប់ពី Sevilla មិនអាចយកឈ្នះ Borussia Dortmund សម្រាប់ការប្រកួតក្នុងពួល G។

ក្លឹបយក្សរបស់អេស្ប៉ាញ Real Madrid ក៏បានឡើងទៅវគ្គបន្តដូចគ្នា ក្រោយប្រកួតស្មើគ្នា ១-១ ជាមួយ Shakhtar Donetsk។ Shakhtar ជាអ្នករកគ្រាប់នាំមុខមុនដោយកីឡាករ Zubkov មុនពេលខ្សែការពារ Rudiger ធ្វើបានគ្រាប់តាមស្មើឲ្យ Real នៅនាទីទី៩០+៥៕