Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Pep៖ ដោយសារ​តែ​ Real Madrid ទើប​ Man City មិន​ដែល​ឈ្នះ UCL

  • បោះពុម្ព

លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City បាននិយាយកាលពីពេលថ្មីៗនេះថា ដោយសារតែក្លឹប Real Madrid ទើបក្លឹបរបស់លោកមិនដែលឈ្នះពានក្របខ័ណ្ឌកំពូលអឺរ៉ុប UEFA Champions League។

នៅពេលដែលអ្នកកាសែតមួយរូបសួរលោកថា «ម៉េចក៏ពិបាកឈ្នះពាន Champions League ម្ល៉េះ ស្របពេលដែលលោកដឹកនាំ Man City ឈ្នះពានគ្រប់អស់ហើយ?»។ លោក Pep ឆ្លើយដោយខ្លីថា៖ «ដោយសារតែ Real Madrid តែងតែនៅក្នុងក្របខ័ណ្ឌនេះ»។

Man City មានឱកាសឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Champions League កាលពីឆ្នាំ២០២១កន្លងទៅ តែត្រូវបានក្លឹប Chelsea បំបាក់បាន។ នៅក្នុងឆ្នាំ២០២២នេះ Real Madrid បានទម្លាក់ Man City នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក្លឹបអេស្ប៉ាញមួយនេះជាក្លឹបឈ្នះពាន UEFA Champions League ច្រើនជាងគេ ដោយឈ្នះដល់ទៅ ១៤ដង៕