បណ្តាញសង្គម

ចប់ការប្រកួត ពេញម៉ោង៖ កម្ពុជា ២-០ ប៊ូតាន់

ភ្នំពេញ៖ ក្រុមបាល់ទាត់ ជម្រើស ជាតិកម្ពុជា បានយកឈ្នះ ក្រុមភ្ញៀវប៊ូតាន់ ដោយលទ្ធផល បច្ចេកទេស  ២-០ នៅពហុ កីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា អំបាញ់មិញនេះ នៅពីមុខអ្នក ទស្សនាប្រមាណ ជាង៤ម៉ឺននាក់ នៃជំនួបមិត្តភាព អន្តរជាតិ លើកទី១ ។

ក្រុមកម្ពុជា បានចាប់ផ្តើម នូវទម្រង់ដ៏ល្អ និងដាក់សម្ពាធ យ៉ាងសន្ធាប់ទៅ លើក្រុមភ្ញៀវ ប៊ូតាន់ តែធ្វើបាន សម្រេចតែ ១គ្រាប់ប៉ុណ្ណោះ ក្នុងវគ្គទី១ ពីការធ្វើបាន សម្រេចដោយ កីឡាករ រស់ សំអឿន នាទីទី ៣០ មុនពេល ដែលមិត្តរួមក្រុម កែវ សុខផេង រកបានគ្រាប់ទី២ នៅនាទីទី ៥៨ រហូតដល់បញ្ចប់ នៃការប្រកួត ពេញម៉ោង ជា មួយនឹងគ្រាប់ បាល់ដាច់ជាច្រើន គ្រាប់ទៀត ដែរនោះ ។

សូមជម្រាបថា ការប្រកួត មិត្តភាពនេះដែរ គឺត្រូវបានធ្វើឡើង ដើម្បីត្រៀម ប្រកួតជម្រុះ World Cup 2018 ជាបន្ត ទៀត ដែលកម្ពុជា ត្រៀមទៅជួប ក្រុមម្ចាស់ផ្ទះ សាម៉ូរ៉ៃជប៉ុន នាថ្ងៃទី០៣ កញ្ញា ដើមខែក្រោយនេះ ប្រចាំពូល E គ្រាដែលពុំមាន ពិន្ទុរាប់នៅឡើយ ទេឆ្លងកាត់ប្រកួត មកនេះឈរនៅបាតាង ក្រោយចាញ់ សិង្ហបុរី ៤-០ និងចាញ់ អាហ្វហ្គានីស្ថាន ១-០  ៕

ដកស្រងពី៖ដើមអម្ពិល