Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តើ FIFA ប្រើ​រូបមន្ត​អ្វី​ដើម្បី​កំណត់​ចំណាត់ថ្នាក់​ក្រុម​ជម្រើស​ជាតិ?

  • បោះពុម្ព

មជ្ឈដ្ឋានបាល់ទាត់ដែលតាមដានបាល់ទាត់ក្រុមជម្រើសជាតិ តែងធ្លាប់ឃើញ និងធ្លាប់លឺអំពីចំណាត់ថ្នាក់ក្រុមជម្រើសជាតិដោយសហព័ន្ធនៃសមាគមបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA។

បើតាមការចាត់ថ្នាក់របស់ FIFA បច្ចុប្បន្ន ក្រុមជម្រើសជាតិប្រេស៊ីលកំពុងឈរលេខ ១ បែលហ្សិកលេខ ២ អាហ្សង់ទីនលេខ ៣ បារាំងលេខ ៤ និងអង់គ្លេសលេង ៥ ក្នុងចំណោម ២១១ប្រទេស និងដែនដី។ តើ FIFA ប្រើរូបមន្តអ្វីមកវាស់ ដើម្បីកំណត់ចំណាត់ថ្នាក់ទាំងអស់នេះ?

FIFA បានប្រើរូបមន្ត SUM ជាមូលដ្ឋានសំខាន់សម្រាប់ធ្វើការកំណត់ចំណាត់ថ្នាក់របស់ក្រុមបាល់ទាត់ជម្រើសជាតិបុរស។ រូបមន្ត SUM គឺផ្នែកទៅលើកទៅលើការប្រមូលពិន្ទុសរុប តាមរយៈការបូក-ដកពិន្ទុដែលក្រុមជម្រើសជាតិសម្រេចបាន។

ឧទាហរណ៍ និយាយដោយសមញ្ញ បើក្រុមជម្រើសជាតិឈ្នះ បានពិន្ទុបូក បើចាញ់ បានពិន្ទុដក បើស្មើ ពិន្ទុនៅថេរជាដើម។ ការឲ្យពិន្ទុរបស់ FIFA ក៏បានកំណត់ និងបែងចែកច្បាស់លាស់នូវប្រភេទនៃការប្រកួត ពោលគឺប្រកួតកាន់តែសំខាន់ ពិន្ទុត្រូវបូក ឬដកកាន់តែច្រើន។ ឧទាហរណ៍ បើប្រកួតមិត្តភាព ពិន្ទុបូក ឬដក គឺតិច តែបើប្រកួតសំខាន់ៗដូចក្នុងព្រឹត្តិការណ៍ World Cup ជាដើម គឺពិន្ទុត្រូវបូក ឬដក គឺច្រើន។

សរុបមក គឺមានន័យថា បើក្រុមជម្រើសជាតិលេងឈ្នះ ឬចាញ់ប្រកួតមិត្តភាព ពិន្ទុត្រូវបូក ឬដក គឺតិច តែបើក្រុមជម្រើសជាតិលេងឈ្នះ ឬចាញ់ប្រកួត World Cup ពិន្ទុត្រូវបូក ឬដក គឺច្រើន។

FIFA បានចាប់ផ្ដើមប្រើរូបមន្ត SUM នេះតាំងពីខែសីហា ឆ្នាំ ២០១៨ បន្ទាប់ពីធ្វើការតេស្ដ និងសាកល្បងនេះអស់ជាង ២ឆ្នាំ។ កាលពីមុនប្រើរូបមន្តនេះ FIFA កំណត់ចំណាត់ថ្នាក់ជម្រើសជាតិ ដោយរាប់ពិន្ទុជាមធ្យមដែលក្រុមជម្រើសជាតិសម្រេចបាន៕