Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Ronaldo បដិសេធ​ព័ត៌មាន​ ព្រមព្រៀង​ទៅ​លេង​​ឲ្យ​ក្លឹប​អារ៉ាប៊ីសាអូឌីត​នេះ​ក្នុង​តម្លៃ​រយលាន​អ៊ឺរ៉ូ​

  • បោះពុម្ព

ខ្សែប្រយុទ្ធ Cristiano Ronaldo បានធ្វើការបដិសេធនឹងព័ត៌មានដែលថា គេបានព្រមព្រៀងទៅលេងឲ្យក្លឹប ក្លឹបអារ៉ាប៊ីសាអូឌីត Al-Nassr ដែលហ៊ានចំណាយលើខ្លួនគេរហូតទៅដល់ ២០០លានអ៊ឺរ៉ូក្នុងមួយឆ្នាំ។

Ronaldo បាននិយាយក្រោយក្រុមជម្រើសជាតិព័រទុយហ្គាល់ ឈ្នះក្រុមជម្រើសជាតិស្វីសនៅក្នុងថ្ងៃនេះថា ទេ មិនពិតទេ ទាក់ទងនឹងព័ត៌មានគេព្រមព្រៀងទៅលេងឲ្យក្លឹបខាងលើនេះ។

បើតាមការចុះផ្សាយរបស់ BBC បានចុះផ្សាយកាលពីម្សិលមិញថា ក្លឹប Al-Nassr បានទាក់ទងពិតមែន តែរឿងថា Ronaldo ព្រមឬក៏យ៉ាងណានោះ គឺមិនទាន់ដឹងទេព្រោះនៅខណៈនេះកីឡាករនេះកំពុងផ្ដោតខ្លាំងលើការជួយក្រុមព័រទុយហ្គាល់ ក្នុងប្រកួត World Cup 2022 ប្រទេសកាតា។

គួរបញ្ជាក់ផងដែរថា Ronaldo និង Man Utd បានបញ្ចប់កុងត្រាកាលពីខែមុនក្រោយខ្សែប្រយុទ្ធរូបនេះបានធ្វើការរិះគន់ផ្ទាល់ទៅលើក្រុមបិសាចក្រហមនេះជាបើកចំហរក្នុងកិច្ចសម្ភាសន៍មួយតែម្ដង៕