Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Man Utd គ្រោង​នឹង​នាំ​ចូល​អ្នក​ចាំ​ទី​មួយ​រូប​ ដើម្បី​មក​ជួយ​ De Gea

  • បោះពុម្ព

Manchester United គ្រោងនឹងនាំចូលអ្នកចាំទីអង់គ្លេសកីឡាករ Jack Butland មកពីក្លឹប Crystal Palace ក្នុងក្របខ័ណ្ឌខ្ចីជើង ដើម្បីធ្វើជាអ្នកចាំទីដៃទី២។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។

កីឡាកររូបនេះមករួមរស់ជាមួយក្លឹប Crystal Palace តាំងពីឆ្នាំ២០២០ មក តែមិនសូវបានលេងនៅក្នុង Premier League ប៉ុន្មាននោះទេ។ ការណ៍ដែល Manchester United នាំកីឡាកររូបមកជួយក្រុម ដោយសារតែក្លឹប Newcastle United ទារយកកីឡាករស្លូវ៉ាគី Martin Dubravka ដែលជាអ្នកចាំរបស់ខ្លួនទៅវិញ។

តាមពិតទៅ អ្នកចាំទីស្លូវ៉ាគីខាងលើនេះត្រូវលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លឹបបិសាចក្រហមមួយរដូវកាលពេញសម្រាប់រដូវកាល២០២២/២៣ តែ Newcastle ដូរចិត្តវិញ ដោយហៅគេទៅជួយក្លឹបវិញ។

សូមបញ្ជាក់ផងដែរថា អ្នកចាំទី Jack Butland គ្រោងនឹងធ្វើតេស្តសុខភាព ហើយក្លឹបនឹងប្រកាសនាពេលឆាប់ៗ៕