Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធាន​សហព័ន្ធ​បាល់ទាត់​បារាំង​ត្រូវ​បាន​មន្ត្រី​ទាមទារ​ឱ្យ​ចុះ​ពី​តំណែង ក្រោយ​និយាយ​រឿង​ Zidane

  • បោះពុម្ព

ប្រធានសហព័ន្ធបាល់ទាត់បារាំងលោក Noel le Graet ត្រូវបានប្រធានគណៈកម្មការវិន័យនៃសហព័ន្ធបាល់ទាត់បារាំងលោក Patrick Anton ទាមទារឱ្យចុះចេញពីតំណែង ក្រោយពេលដែលលោក le Garet និយាយទាក់ទិននឹងរឿងរបស់លោក Zinedine Zidane។

កាលពីពេលថ្មីៗនេះ លោក le Graet បាននិយាយប្រាប់អ្នកកាសែតថា លោកមិនខ្ចីទៅទាក់ទងលោក Zidane មកធ្វើជាគ្រូក្រុមបារាំងនោះទេ ខណៈពេលមានព័ត៌មានចុះផ្សាយថា លោក Zidane អាចនឹងជំនួសតំណែងរបស់លោក Didier Deschamp។

យ៉ាងណាមិញ ក្រោយមកកាលពីសប្ដាហ៍មុន លោក Deschamp បានបន្តកុងត្រាជាមួយក្រុមជម្រើសជាតិបារាំង។ ក្រោយរងការរិះគន់ពីសំណាក់កីឡាករល្បីៗ ក៏ដូចជាក្លឹប Real Madrid លោក Le Graet បានចេញមកធ្វើការសុំទោសចំពោះការលើកឡើងរបស់ខ្លួន។

ទោះជាបែបនេះក្ដី ប្រធានគណៈកម្មការវិន័យរបស់សហព័ន្ធបាល់ទាត់បារាំងលោក Patrick Anton បាននិយាយប្រាប់អ្នកសារព័ត៌មានថា លោក le Graet ហត់ហើយ ហើយគួរតែចាកចេញពីតំណែងទៅ។ គួរបញ្ជាក់ផងដែរថា លោក Le Graet នៅពេលនេះដែរមានអាយុ ៨១ឆ្នាំហើយ។

លោកកាន់តំណែងជាប្រធានសហព័ន្ធបាល់ទាត់បារាំងតាំងពីឆ្នាំ២០១១ ក្រោយពេលដែលលោកមានតួនាទីសំខាន់ៗនានាក្នុងវិស័យបាល់ទាត់អស់ជាង ៣០ឆ្នាំ៕