Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Pep យល់​ថា Man City គ្មាន​ឱកាស​ឈ្នះ Man Utd ប្រសិន​បើ​បន្ត​ធ្វើ​បែប​នេះ

  • បោះពុម្ព

លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City បានប្រាប់អ្នកកាសែតថា កូនក្រុមរបស់លោកនឹងមិនមានឱកាសយកឈ្នះក្លឹប Manchester United នោះទេ ប្រសិនបើនៅរក្សាទម្រង់លេងដូចក្នុងប្រកួតទល់នឹងក្លឹប Southampton។

កាលពីយប់ថ្ងៃពុធ Man City បានចាញ់ Southampton ក្នុងលទ្ធផល ២-០ ដែលបណ្ដាលឱ្យក្លឹបមេឃខៀវមួយនេះធ្លាក់ចេញពីពានខារ៉ាបាវ ឬ ពាន League Cup។

លោក Pep បានលើកឡើងថា៖ «អ្នកត្រូវតែត្រៀមគ្រប់ប្រកួតនៅពេលដែលលេងឱ្យក្រុម Manchester City ហើយថ្ងៃនេះ យើងដូចមិនល្អទាល់តែសោះ»។ «ប្រសិនបើបន្តមានទម្រង់លេងបែបនេះ [ពេលប៉ះនឹង Manchester United] យើងនឹងគ្មានឱកាសនោះទេ»។ នេះបើតាមការបន្ថែមរបស់លោក Guardiola។

ក្លឹប Manchester United នឹងទទួលស្វាគមន៍ក្លឹប Manchester City នៅថ្ងៃសៅរ៍វេលាម៉ោង ៧:៣០នាទីយប់ ម៉ោងនៅកម្ពុជា៕