Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Arsenal ត្រូវ​រ៉ូវ​គ្នា​ជាមួយ​ Shakhtar ក្នុង​ការ​នាំ​ចូល​ខ្សែ​ស្លាប​អ៊ុយក្រែន

  • បោះពុម្ព

ក្លឹប Arsenal បានត្រូវរ៉ូវតម្លៃគ្នាជាមួយក្លឹបអ៊ុយក្រែន Shakhtar Donetsk ក្នុងការនាំចូលខ្សែស្លាបវ័យ ២២ឆ្នាំជនជាតិអ៊ុយក្រែនកីឡាករ Mykhailo Mudryk។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Sky Sports។

កន្លងមកខាង Shakhtar បានបដិសេធសំណើរបស់ Arsenal ចំនួន ២ដងរួចមកហើយ ដោយ Shakhtar ធ្លាប់ទារ Arsenal ដល់ទៅ ១០០លានអឺរ៉ូឯណោះសម្រាប់កីឡាករវ័យ ២២ឆ្នាំរូបនេះ។

យ៉ាងណាមិញ សម្រាប់ពេលនេះដែរ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើលក្ខខណ្ឌមួយចំនួនហើយ ខណៈការចរចាកំពុងតែស្ថិតក្នុងដំណាក់កាលចុងក្រោយ។ កីឡាករអ៊ុយក្រែន Mudryk រកបាន ១០គ្រាប់ក្នុង ១៨ប្រកួតចុងក្រោយរបស់ក្លឹប Shakhtar៕