Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Mourinho ទម្លាយ​ថា ខ្លួន​បដិសេធ​ការងារ​ជា​គ្រូ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់

  • បោះពុម្ព

លោក Jose Mourinho គ្រូបង្គោលក្លឹបអ៊ីតាលី AS Roma បានប្រាប់អ្នកកាសែតកាលពីពេលថ្មីៗនេះថា ខ្លួនបានបដិសេធការងារជាគ្រូក្រុមជម្រើសជាតិព័រទុយហ្គាល់។

ក្រុមជម្រើសព័រទុយហ្គាល់នៅពេលនេះដែរបានដឹកនាំដោយអតីតគ្រូជម្រើសជាតិបែលហ្សិកលោក Roberto Martinez។ ជាមួយគ្នានេះដែរ ប្រធានសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់លោក Fernando Gomes បាននិយាយថា បេក្ខភាពលោក Martinez ជាបេក្ខភាពដ៏ល្អសក្ដិសមនឹងក្រុមព័រទុយហ្គាល់។

យ៉ាងណាមិញ លោក Mourinho បានលើកឡើងផ្ទុយពីនេះថា តាមពិតទៅ ខាងព័រទុយហ្គាល់ទាក់ទងលោកឱ្យទៅដឹកនាំ តែលោកមិនព្រមទៅ ដោយសារតែលោកចង់បន្តដឹកនាំ Roma។

លោកបានលើកឡើងថា៖ «ខ្ញុំចង់និយាយថ្លែងអំណរគុណទៅលោកប្រធានសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់។ អ្វីដែលលោកនិយាយប្រាប់ខ្ញុំធ្វើឱ្យខ្ញុំមានមោទនភាពណាស់ ដោយលោកប្រាប់ខ្ញុំថា ខ្ញុំមិនមែនជាជម្រើសដំបូងទេ តែខ្ញុំជាជម្រើសតែមួយរបស់ព័រទុយហ្គាល់... ប៉ុន្តែខ្ញុំមិនទៅ ដោយសារតែខ្ញុំនៅទីនេះហើយ»។

ទោះជាយ៉ាងណាក៏ដោយ ក្រោយពីលោក Martinez ឡើងកាន់ជាគ្រូព័រទុយហ្គាល់ មានសារព័ត៌មានមួយចំនួនបានចុះផ្សាយថា ខាងប្រេស៊ីលក៏ទាក់ទងលោក Mourinho ឱ្យដឹកនាំជម្រើសជាតិរបស់ខ្លួនផងដែរ៕