Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Shakhtar ព្រម​លក់​ខ្សែ​ប្រយុទ្ធ​អ៊ុយក្រែន​ឱ្យ Chelsea ក្រោយ Arsenal នៅ​បន្ត​ស្ទាក់​ស្ទើរ​រឿង​បង់​ថ្លៃ​កីឡាករ

  • បោះពុម្ព

 

ទីបំផុតខ្សែប្រយុទ្ធអ៊ុយក្រែនកីឡាករ Mykhailo Mudryk បានទៅលេងនៅក្របខ័ណ្ឌលីគកំពូលអង់គ្លេសហើយ តែផ្លាស់ទៅលេងនៅ Chelsea មិនមែន Arsenal ទេ។

កីឡាកររូបនេះដើមឡើយចង់ទៅលេងនៅ Arsenal តាមរយៈការឱ្យតម្រុយនានានៅលើបណ្ដាញសង្គមរបស់ខ្លួន។តាមពិតទៅដំបូងឡើយ Arsenal និងក្លឹប Shakhtar Donetsk បានព្រមព្រៀងជាគោលការណ៍ហើយកាលពីថ្ងៃសុក្រ ប៉ុន្តែខាង Arsenal នៅស្ទាក់ស្ទើររឿងតម្លៃខ្លួន ក៏ដើរចេញពីការចរចានេះទៅ។

លុះនៅយប់ថ្ងៃសៅរ៍ Chelsea ក៏ជះលុយប្រមាណ ១០៨លានដុល្លារអាមេរិក ដើម្បីទិញ Mudryk ពីក្លឹប Shakhtar តែម្ដង។ ក្រោយទិញរួច Chelsea ក៏បានចុះកុងត្រារយៈពេល ៨ឆ្នាំកន្លះជាមួយខ្សែប្រយុទ្ធអ៊ុយក្រែនកើតឆ្នាំ២០០១រូបនេះ។

ក្លឹប Chelsea សង្ឃឹមថានាំចូលខ្សែប្រយុទ្ធអ៊ុយក្រែនរូបនេះ ដើម្បីស្ដារទម្រង់លេងមិនសូវល្អរបស់ខ្លួននៅរដូវកាលនេះ។ Mudryk រកបាន ៧គ្រាប់ ក្នុង១២ប្រកួតលីគរបស់ Shakhtar៕