Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Kloppថា​ លោក​មិន​ចាកចេញ​ពី​ Liverpool ឡើយ​បើ​ក្លឹប​មិន​ប្រាប់​ឲ្យ​ចាកចេញ​

  • បោះពុម្ព

លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បាននិយាយនៅក្នុងសន្និសីទកាសែតនៅក្នុងថ្ងៃនេះមុនការប្រកួតតទល់នឹងក្លឹប Wolves ក្របខ័ណ្ឌ FA Cup យប់នេះថា លោកមិនចាកចេញពីក្លឹបឡើយ បើខាងក្លឹបមិនប្រាប់ឲ្យចាកចេញ។

លោក Klopp បាននិយាយថា៖" ខ្ញុំនឹងនៅបន្តដឹកនាំក្លឹបនេះទៀតតាមអ្វីដែលខ្ញុំចង់បាន។ បើគ្មាននរណាគេម្នាក់ប្រាប់ខ្ញុំឲ្យចាកចេញពីតំណែងនេះ ខ្ញុំនឹងមិនចាកចេញឡើយ។ នៅក្នុងចំណុចនេះគឺថាយើងត្រូវការផ្លាស់ប្ដូរក្នុងក្លឹបយើង។ យើងនឹងឃើញត្រង់ចំណុចហ្នឹង តែរឿងនេះមិនមែនកើតឡើងឥឡូវទេ គឺសម្រាប់ពេលអនាគតគឺ ចាប់ពីរដូវកាលក្ដៅខាងមុខអីអញ្ចឹងទៅ"។

លោកបន្តថា៖" ខ្ញុំត្រូវការពេលគិតពីរឿងហ្នឹងឲ្យច្បាស់លាស់ ឥឡូវនេះគឺយើងត្រូវធ្វើយ៉ាងណាទាត់បាល់ឲ្យល្អប្រសើរសិន "។

នៅក្នុងរដូវកាលនេះ Liverpool មិនទទួលបានលទ្ធផលល្អក្នុងការប្រកួតក្នុងក្របខ័ណ្ឌ Premier League ឡើយដោយពេលនេះកំពុងឈរនៅចំណាត់ថ្នាក់ទី៩ ក្នុងតារាងប្រកួត ព្រោះកីឡាករបង្គោលៗរបស់ក្លឹបកំពុងមានរបួសមិនអាចចូលរួមជួយក្រុមបាន៕